នៅ ឆ្នាំ១៩៨០ លោក Nguyen Van Luc មានអាយុទើបតែ ១៨ ឆ្នាំ បានស្ម័គ្រចិត្តចូលរួមកងទ័ព។ ក្រោយរយៈពេលបង្វឹកបង្ហាត់ លោក Luc បានចូលរួមប្រយុទ្ធនៅខេត្តបាត់ដំបង។ នៅខែសីហា ឆ្នាំ១៩៨៣ លោក Luc ត្រូវរបួសយ៉ាងធ្ងន់នៅជើង ក្នុងការប្រយុទ្ធយ៉ាងកាចសាហាវមួយ ក៏ប៉ុន្តែ លោក Luc នៅតែប្តេជ្ញាចិត្តចូលរួមក្នុងការប្រយុទ្ធជាបន្តទៀត។ បន្ទាប់ពីត្រឡប់មកប្រទេសវិញ ជើងរបស់គាត់ត្រូវបានឆ្លងកាត់ការព្យាបាលជា ៣ ដងទើបធូរស្បើយជាគួរសម។

leftcenterrightdel
ប្តីប្រពន្ធយុទ្ធជនពិការ Nguyen Van Luc

គ្រាដំបូង គាត់បានរៀនកាត់សក់ ក៏ប៉ន្តែវាជាការងារដ៏លំបាកសម្រាប់យុទ្ធជនពិការធ្ងន់ធ្ងរម្នាក់។ ហើយក្នុងកាលៈទេសៈគាត់បានជួប និងរៀបការជាមួយលោកស្រី Doan Thi Nam។ នៅឆ្នាំ ២០០២ ប្តីប្រពន្ធគាត់បានរស់នៅក្នុងផ្ទះមេត្តាធម៌មួយ ដែលត្រូវបានសាងសង់ឡើងដោយសមាគមសម្ព័ន្ធនារីខ័ណ្ឌលេខ ៣ ទីក្រុង ហូជីមិញ។ ជាពិសេស ដោយមានការជួយឧបត្ថម្ភរបស់សមាគមអតីតយុទ្ធជន សង្កាត់លេខ ១២ ខ័ណ្ឌលេខ ៣ លោក Luc បានជួលផ្ទះមួយខ្នងដើម្បីធ្វើអាជីវកម្មខាងឧបករណ៍អ៊ីណុកប្រើប្រាស់ក្នុងគ្រួសារ។ ក្នុងគ្រាដំបូងប្រកបអាជីវកម្មលោកជួបការពិបាកខ្លាំងណាស់ ដោយសារតែការខ្វះទាំងដើមទុន និងបទពិសោធន៍ក្នុងការគ្រប់គ្រង ក៏ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តក្នុងនាមជាយុទ្ធជនស្លូតបូតម្នាក់ ខិតខំប្រែងប្រែងតស៊ូបានជាការធ្វើអាជីវកម្មរបស់លោក Luc កាន់តែងាយស្រួលជាងមុន។ មកទល់បច្ចុប្បន្ននេះ ប្រាក់ចំណូលអាជីវកម្មពីហាងលក់ដូររបស់គាត់ទទួលបានជាង ៥០ លានដុង ក្នុង១ ខែ។

ជារៀងរាល់ខែ ប្តីប្រពន្ធគាត់បានចំណាយទឹកប្រាក់មួយចំនួនដើម្បីជួយឧបត្ថម្ភបណ្តាគ្រួសារក្រីក្រនៅក្នុងសង្កាត់។ ក្នុងច្រើនឆ្នាំ គ្រួសារលោក Luc បានទទួលស្គាល់ជា “គ្រួសារវប្បធម៌” និងជាពលរដ្ឋគំរូ។ នៅឆ្នាំ២០១០ លោក Luc ត្រូវបានលើកសរសើរជាគំរូអនុវត្តតាមការទូន្មានរបស់អ៊ំ ហូ និងជាតំណាងចូលរួមសន្និសីទអតីតយុទ្ធជនធ្វើសេដ្ឋកិច្ចពូកែថ្នាក់ទីក្រុងកន្លងមក។ល៕

បកប្រែដោយ Huyen Trang