ការប្រឡងនិពន្ធអត្ថបទ“គំរូសាមាញ្ញតែថ្លៃថ្នូរ”លើកទី៨ ឆ្នាំ២០១៦ - ២០១៧ រៀបចំដោយកាសែតកងទ័ពប្រជាជនវៀតណាមសហការជាមួយនាយកដ្ឋានសារព័ត៌មាននិងបោះពុម្ភផ្សាយនិងអគ្គក្រុមហ៊ុនភាគហ៊ុនសេវាបច្ចេកទេសប្រេងនិងឧស្ម័ន វៀតណាម។ គណៈកម្មការចាត់តាំងការប្រឡងបានទទួលអត្ថបទរាប់រយមកពីទូទាំងប្រទេស តាមរយៈអត្ថបទទាំងនេះបានរកឃើញគំរូជាកម្មាភិបាល សមាជិកបក្ស អ្នកមានគុណបំណាច់និងប្រជាពលរដ្ឋទាំងមូល។

leftcenterrightdel
លោកអគ្គនិពន្ធនាយក Pham Van Huan ឧទ្ទេសនាមដល់អង្គភាពសារព័ត៌មានអំពីការប្រគល់រង្វាន់“គំរូសាមញ្ញតែថ្លៃថ្នូរ”លើកទី៨

គណៈមេប្រយោគបានជ្រើសរើសអត្ថបទចំនួន១៥ ទទួលបានរង្វាន់ ដែលក្នុងនោះ៖ រង្វាន់លេខ១ចំនួន១; រង្វាន់លេខ២ចំនួន២; រង្វាន់លេខ៣ចំនួន៣ និងរង្វាន់លើកទឹកចិត្ដចំនួន៩។

មានប្រសាសន៍ក្នុងជំនួប លោកឧត្ដមសេនីយ៍ត្រី Pham Van Huan សង្កត់ធ្ងន់ថា ដោយឆ្លងកាត់ការប្រឡងនិពន្ធចំនួន៨លើក យើងបានរកឃើញបុគ្គលនិងសមូហភាពជាគំរូល្អរាប់ពាន់ដែលមានអត្ថន័យក្នុងសង្គម រួមចំណែកក្នុងការអនុវត្ដសារាចរលេខ ០៥ របស់ការិយាល័យនយោបាយស្ដីពីការលើកកំពស់ការសិក្សានិងធ្វើតាមសតិអារម្មណ៍ សិលធម៌និងរចនាបទលោកប្រធាន Ho Chi Minh។ ក្នុងប៉ុន្មានឆ្នាំកន្លងមក អត្ថបទរបស់សហការី សហការិនី និងអ្នកយកព័ត៌មានកាន់តែមានគុណភាព គណៈកម្មការចាត់តាំងនឹងបន្ដជំរុញការផ្សព្វផ្សាយការប្រឡងនេះ ព្រមទាំងលើកទឹកចិត្ដ និងចលនាដល់អ្នកនិពន្ធលើទូទាំងប្រទេសចូលរួមការប្រឡងនេះ។

កាសែតកងទ័ពប្រជាជនសហការជាមួយអគ្គក្រុមហ៊ុនភាគហ៊ុន សេវាបច្ចេកទេសប្រេងនិងឧស្ម័នវៀតណាម រួមជាមួយអង្គភាពនានារៀបចំកម្មវិធីបូកសរុបនិងប្រគល់រង្វាន់ “គំរូសាមាញ្ញតែថ្លៃថ្នូរ”លើកទី៨និងកម្មវិធីសំដែងសិល្បៈ ដោយក្រោមប្រធានបទ “ភាពលេចធ្លោរបស់មនុស្សស្មោះត្រង់និងមានទឹកចិត្ដសប្បុរស” ដែលនឹងប្រព្រឹត្ដិទៅនាវេលាម៉ោង២០ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅមណ្ឌលវប្បធម៌មិត្ដភាពវៀតណាម-រុស្ស៊ីដែលត្រូវបានផ្សាយផ្ទាល់លើស្ថានីយ៍ទូរទស្សន៍វៀតណាមនិងផ្សាយលើកម្មវិធី Media  របស់កាសែតកងទ័ពប្រជាជនវៀតណាម។

គណៈកម្មការចាត់តាំងនឹងបំផុសការប្រឡងនិពន្ធអត្ថបទស្ដីពី“គំរូសាមាញ្ញតែថ្លៃថ្នូរ” លើកទី៩ឆ្នាំ២០១៧ - ២០១៨៕

បកប្រែដោយ Pham Diep