ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជាដែលសហការជាមួយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សមាគមទេសចរណ៍ខេត្ត Trat របស់ថៃ និងក្រុមហ៊ុនទេសចរណ៍ Hieutours របស់វៀតណាម។

leftcenterrightdel
រូបថតឧទារហរណ៍

ច្រករបៀងទេសចរណ៍ភាគខាងត្បូង គឺជាច្រករបៀងទេសចរណ៍ដ៏សំខាន់មួយរបស់អនុតំបន់ទន្លេមេគង្គ។ ច្រករបៀងនេះផ្សាភ្ជាប់បណ្តាទីក្រុងធំៗ និងគោលដៅទេសចរណ៍ជាមួយគ្នា ហើយឆ្លងកាត់តំបន់ផ្សេងៗទៀតដែលមានសក្តានុពលអភិវឌ្ឍលើវិស័យទេសចរណ៍នៃប្រទេសវៀតណាម កម្ពុជា ថៃ និងមីយ៉ាន់ម៉ា។ ដើម្បីឆ្លៀតយកសក្តានុពលអភិវឌ្ឍលើវិស័យទេសចរណ៍ នៅច្រករបៀងទេសចរណ៍ភាគខាងត្បូង ប្រទេសទាំងនេះត្រូវតែមានផែនការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងអភិវឌ្ឍ និងរួមផ្សំផលិតផលក្នុងតំបន់ឲ្យសមស្របនឹងតម្រូវការនៃទីផ្សារយុទ្ធសាស្ត្រផងដែរ។

កម្មវិធី Caravan ក្បួនដង្ហែររថយន្តដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជា ថៃ និងវៀតណាម សំដៅពិពិធកម្មការចែករំលែកនូវអត្ថប្រយោជន៍កាន់តែច្រើន ដល់អាជីវកម្មទេសចរណ៍ និងមិនមែនទេសចរណ៍ ព្រមទាំងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងតំបន់នានានៅតាមច្រករបៀងទេសចរណ៍ភាគខាងត្បូង និងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

យោងតាមនោះ ក្បួនរថយន្ត Caravan មានរថយន្តចំនួន ២៥ គ្រឿងរបស់កម្ពុជា រថយន្ត ២០ គ្រឿងរបស់ថៃ និងរថយន្ត ២០ គ្រឿងរបស់វៀតណាម គ្រោងនឹងឆ្លងកាត់តំបន់មួយចំនួននៅច្រករបៀងទេសចរណ៍ភាគខាងត្បូងរបស់កម្ពុជា ថៃ និងវៀតណាម៕

បកប្រែដោយ Huyen Trang