ចំណុចលេចធ្លោដែលគួរឲ្យចាប់អារម្មណ៍បំផុតក្នុងឆ្នាំ ២០១៨ នោះគឺវៀតណាមបានចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ (FTA) ដែលមានលក្ខណៈបើកទូលំទូលាយ និងគ្រប់ជ្រុងជ្រោយជាង ហើយត្រូវបានរំពឹងទុកថានឹងបង្កបង្កើតកម្លាំងវិជ្ជមានបន្ថែមទៀតដើម្បីកែលម្អបរិយាកាសវិនិយោគរួមរបស់ប្រទេសទាំងមូល។ នៅចុងឆ្នាំ២០១៨ ប្រទេសទាំងមូលកាត់បន្ថយបានចំនួន ៦១% នៃលក្ខខណ្ឌអាជីវកម្ម និង៦០%នៃនីតិវិធី ត្រួតពិនិត្យទំនិញនាំចេញនាំចូល។ ប្រទេស វៀតណាមត្រូវបានជាប់ចំណាត់ថ្នាក់ទី១២ លើសរុប ១៥៧ប្រទេសនៅលើពិភពលោក និងស្ថិតក្នុង ចំណោម ១០ ប្រទេសនៅតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វ៊ីក អំពីការកាត់បន្ថយពន្ធចំណូលអាជីវកម្មដោយអង្គការ Oxfam នៅចក្រភពអង់គ្លេស។

leftcenterrightdel
សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១៩មានការអភិវឌ្ឍគួរឲ្យកត់សម្គាល់

 

ពិន្ទុរបស់វៀតណាមក្នុងការធ្វើចំណាត់ថ្នាក់ក្នុងឆ្នាំ២០១៨ របស់ WEF គឺ៥៨.១ ពិន្ទុ កើនឡើងបន្តិចបន្តួច បើធៀបនឹង៥៧.៩ ពិន្ទុនៅឆ្នាំ២០១៧ និងជាប់ចំណាត់ថ្នាក់ទី ៧៧ ក្នុងចំណោម១៤០ ប្រទេសក្នុងចំណាត់ថ្នាក់ របស់ WEF ។

សង្កេតមើលជាទូទៅនៅដំណាច់ឆ្នាំ២០១៨  ប្រទេសទាំងមូលសម្រេចបានលើសពីគោលដៅ សេដ្ឋកិច្ច និងសង្គមកិច្ចចំនួន១១ តាមផែនការ អភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំ ២០១៦-២០២០ ដែលត្រូវបានកំណត់ដោយសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាវៀតណាម អ្វីៗទាំងអស់នេះបានរួមចំណែកសំខាន់ៗជួយពង្រឹង ក្តីទំនុកទុកចិត្តក្នុងសង្គម និងការបង្កើតឡើងបរិយាកាសដ៏ត្រេកអរ សប្បាយក្នុងសង្គមទាំងមូលដែលត្រូវបាន វាយតំលៃខ្ពស់ពីអង្គការអន្តរជាតិជាច្រើន។

នៅក្នុងឆ្នាំ២០១៩ ដោយមានការរីកចំរើននៃបដិវត្តន៍ បច្ចេកវិទ្យា តាមការរំពឹងទុកសេដ្ឋកិច្ចពិភពលោក អាចមានកំណើនយឺតយ៉ាវទាំងនៅលើសកលលោក ដោយមិនថាជាបណ្តាប្រទេសអភិវឌ្ឍន៍ឈានមុខគេដូចជាសហរដ្ឋអាមេរិក ចិន។ល។ក្តី។ ទន្ទឹមនឹងនេះក៏ បង្កប់នូវការលំបាក និងឧបសគ្គជាច្រើនក្នុងវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ រូបិយវត្ថុ និងសន្តិសុខក្រៅប្រពៃណី បំរែបំរួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាតជាដើម។ នៅឆ្នាំ២០១៩  នឹងមានការកើនឡើងនៃសម្ពាធអតិផរណាក៏ដូចជាតម្រូវការឲ្យកែលម្អនូវផលិតភាព ពលកម្ម ភាពប្រកួតប្រជែង។ បញ្ហាក្លែងបន្លំពាណិជ្ជកម្ម ទំនិញរត់ពន្ធខុសច្បាប់ នៅតែជាបញ្ហាដ៏ស្មុគស្មាញ ដដែល។

នៅឆ្នាំ២០១៩នោះ  ប្រទេសវៀតណាមក៏នឹងខិតជិត នឹងទាំងកាលានុវត្តភាពថ្មីៗ និងបញ្ហាប្រឈមជាច្រើនពី FTA ជំនាន់ថ្មី (ដូចជា CPTPP, FTA ជាមួយសហភាពអឺរ៉ុប...) ដោយមាន តម្រូវការខ្ពស់ជាង និងត្រូវតែបំពេញឲ្យបានគ្រប់គ្រាន់នូវរាល់ កិច្ចព្រមព្រៀងអន្តរជាតិ ទាំងអំពីផ្នែកពន្ធគយ ការបើកទីផ្សារ កម្មសិទ្ធិបញ្ញា ... ហើយថែមទាំងការលែងទទួលបានការអនុគ្រោះពិសេសសម្រាប់រយៈពេលអន្តរកាលដូចពីមុនទៀតឡើយ។ ការពិតឲ្យឃើញថា ប្រទេសវៀតណាមកំពុងស្ថិតក្នុង ល្បឿនអភិវឌ្ឍដោយមានការប្រែប្រួលយ៉ាងវិជ្ជមានទាំងអំពីបរិយាកាសវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ គុណភាពប្រជាជន ការគ្រប់គ្រងអតិផរណា និងកម្រិតភាពក្រីក្រ។

ជាប្រទេសដែលមានចំណូលមធ្យម និងកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរយន្តការ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច វៀតណាមត្រូវ ប្រឈមមុខនឹងបញ្ហាប្រឈមដាច់ដោយឡែកផ្សេងៗ។ មុនបង្អស់គឺពាក់ព័ន្ធទៅនឹងការលើកកម្ពស់ស្មារតី ភាពជាសហគ្រិន ការលើកកំពស់សមត្ថភាពក្នុងការ ប្រកួតប្រជែងប្រកបដោយនវានុវត្តន៍ទាំងអំពីទំហំ និងប្រសិទ្ធភាព។ កែលម្អបរិយាកាសវិនិយោគ និង ធ្វើពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច។ ត្រូវតែធ្វើយ៉ាងណាឱ្យមានការប្រែប្រួលយ៉ាងខ្លាំងក្នុងការអនុវត្តនូវរាល់ភារកិច្ចដែលមានលក្ខណយុទ្ធសាស្រ្ត។ រៀបចំនិម្មាបនកម្មសេដ្ឋកិច្ចដោយភ្ជាប់ជាមួយ ភាពច្នៃប្រឌិតប្រកបដោយនវានុវត្តន៍ អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់បដិវត្តន៍ឧស្សាហកម្មលើកទី៤ប្រកបដោយប្រសិទ្ធភាព។ ឆ្ពោះទៅរក ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការលើកកម្ពស់ផលិតភាព គុណភាព ប្រសិទ្ធភាព ស្វ័យភាព និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ការការពារបរិស្ថាន ការការពារគ្រោះមហន្តរាយ និងការឆ្លើយតបជាមួយនឹងបំរែបំរួលអាកាសធាតុថែមទៀត៕

បកប្រែដោយ Minh Trung