តាមរយៈ WEF គំនិតផ្ដួចផ្ដើមអំពីការអភិវឌ្ឍថ្មី និងការច្នៃប្រឌិតជាយុទ្ធសាស្ត្រសកលត្រូវបានធ្វើឡើង។ នេះគឺជាវេទិកាមួយក្នុងចំណោមវេទិកាមានកិត្យានុភាព និងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ទាក់ទាញការយកចិត្តទុកដាក់ និងការចូលរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសធំ អង្គការអន្តរជាតិនានា ក៏ដូចជាសម្ព័ន្ធក្រុមហ៊ុន ក្រុមហ៊ុនចម្បងនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ WEF បានរៀបចំកិច្ចប្រជុំនៅលើសកលលោក និងក្នុងតំបន់ ដែលមានការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំនៃសហគ្រាស អង្គការសង្គម អ្នកប្រាជ្ញនៅទូទាំងពិភពលោក ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច អភិវឌ្ឍន៍ និងស្ថានភាពសកលលោក។ ការទទួលរៀបចំកិច្ចប្រជុំរបស់ WEF គឺជាឱកាសសម្រាប់ការផ្សព្វផ្សាយរូបភាពវៀតណាមដល់សហគ្រាឈានមុខគេនៅលើពិភពលោក និងក្នុងតំបន់ ពីនោះ ជម្រុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហគ្រាសធំៗលើពិភពលោក។

leftcenterrightdel
លោក Doan Xuan Hung 

លោក Doan Xuan Hung អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់ និងជាអ្នកភ្ជាប់ជាមួយ WEF ក្នុងរយៈពេលច្រើនឆ្នាំ បានចាត់ទុកថា “បើវៀតណាមរៀបចំ WEF ដែលអាចទទួលបានការយកចិត្តទុកដាក់ពីសហគ្រាសរាប់សិប រាប់រយក្នុងចំណោមសហគ្រាសធំៗរាប់ពាន់របស់ WEF គឺជាជោគជ័យរបស់វៀតណាម។ នេះមិនគ្រាន់តែជាភាពជោគជ័យប៉ុណ្ណោះទេ ថែមទាំងជារបៀបដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសយើងផងដែរ។ ជាពិសេស នេះគឺជាឱកាសសម្រាប់បង្ហាញពីសក្តានុពលអភិវឌ្ឍន៍ទៀតផង”។

ហេតុនេះ ផែនការចលនា WEF រៀបចំកិច្ចប្រជុំនៅវៀតណាមត្រូវបានចាប់ផ្តើម។ បន្ទាប់ពីការបញ្ចុះបញ្ចូលជាច្រើនលើកច្រើនសារ វៀតណាមត្រូវបានអនុម័តឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ WEF អាស៊ីបូព៌ា (ជាកិច្ចប្រជុំដើមនៃកិច្ចប្រជុំ WEF អាស៊ាន) នៅទីក្រុងហូជីមិញ នាឆ្នាំ២០១០។ ប៉ុន្តែ នៅឆ្នាំ២០០៩ WEF បានសម្រេចចិត្តថា កិច្ចប្រជុំនៅវៀតណាមជាវេទិកាធុរកិច្ចតែមួយប៉ុណ្ណោះ។

leftcenterrightdel
តំណាងទាំងឡាយក្នុងកិច្ចប្រជុំមួយនៃវេទិកា WEF

យោងតាមលោក Doan Xuan Hung ទោះបីជាវៀតណាមបានគិតដល់បញ្ហានេះ ប៉ុន្តែលោកនៅបានរាយការណ៍ជូនថ្នាក់ខាងលើ ដើម្បីបន្តពិភាក្សាជាមួយ WEF។ លោករំលឹកឡើងវិញថា “ខ្ញុំបានវិភាគឲ្យ WEF អំពីមូលហេតុដែលការរៀបចំកិច្ចប្រជុំនៅវៀតណាមនឹងទទួលបានជោគជ័យជាពិតប្រកដ និងនាំមកនូវផលប្រយោជន៍ឲ្យ WEF ផង និងវៀតណាមផង។ បន្ទាប់ពីនោះ តំណាង WEF បានចាប់ដៃខ្ញុំហើយយល់ព្រមរៀបចំកិច្ចប្រជុំខ្នាតធំនៅវៀតណាម”។

ភាពជោគជ័យរបស់កិច្ចប្រជុំ WEF អាស៊ីបូព៌ាឆ្នាំ២០១០ គឺជាកម្លាំងចលករសម្រាប់វៀតណាមចូលរួមយ៉ាងសកម្ម និងមានគំនិតផ្ដួចផ្ដើមសំខាន់ៗ នៅវេទិកាដែលមានកិត្យានុភាពជាងគេលើពិភពលោកនេះ រួមមានការទទួលរៀបចំកិច្ចប្រជុំ WEF ស្ដីពីតំបន់មេគង្គឆ្នាំ២០១៦ និងកិច្ចប្រជុំ WEF ASEAN 2018។ លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF បានចែករំលែកជាមួយសារព័ត៌មានថា “នេះគឺជាកិច្ចប្រជុំធំជាងគេស្ដីពីអាស៊ានរបស់ WEF។ នេះបង្ហាញពីការជឿទុកចិត្ត និងសក្តានុពលរបស់វៀតណាម និងអាស៊ាន”។ តាំងពីការរំខាននាគ្រាដំបូង បច្ចុប្បន្ន WEF កាន់តែជឿជាក់លើវៀតណាម ហើយវៀតណាមគឺជាប្រទេសដំបូងបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែល WEF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងរូបភាពដៃគូសហការរវាងភាគីឯកជន និងសាធារណៈ (PPP)៕

បកប្រែដោយ Thuy Anh