leftcenterrightdel
នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith ទទួល​ជួប​ថ្នាក់​ដឹក​នាំ​ នៃក្រុមហ៊ុន THACO និងក្រុមហ៊ុន HAGL

នៅក្នុងជំនួបនេះ លោក Tran Ba Duong បានជម្រាបជូននាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith អំពីយុទ្ធសាស្ត្រសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្មរវាង THACO និង HAGL ។ ដោយមានគោលដៅគឺរួមជាមួយក្រុមហ៊ុន HAGL ផ្តោតលើការអភិវឌ្ឍវិស័យផ្លែឈើនៅប្រទេស​ឡាវ ក្រុមហ៊ុន THACO នឹងផ្តោតទៅលើការបំពេញបន្ថែមនូវខ្សែចង្វាក់តម្លៃបិទជិត និងពង្រីកការដាំដុះខ្នាតធំ ហើយផ្ទេរបច្ចេកវិជ្ជា និងបច្ចេកទេស ដើម្បីជួយដល់កសិករឡាវក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ជាពិសេស ដោយមានការសន្យានឹងជួយគាំទ្រខាងហិរញ្ញវត្ថុ រួមជាមួយសមត្ថភាពសាងសង់ដែលមានស្រាប់របស់ក្រុមហ៊ុន THACO ក្រុមហ៊ុន HAGL សន្យាថានឹងផ្តោតលើការសាងសង់ ហើយនិងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋាន Nong Khang ដោយមានការបោះទុនវិនិយោគសរុបជាង ៧៤ លានដុល្លារអាមេរិក នៅខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ។

លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith បានស្វាគមន៍ចំពោះយុទ្ធសាស្ត្រវិនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុន THACO និងបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន HAGL និង ក្រុមហ៊ុន THACO ដែលបានជួយឲ្យប្រជាពលករមានការងារធ្វើ និងផ្លាស់ប្តូរវិស័យកសិកម្មនៅប្រទេសឡាវ។ លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith ក៏បានអះអាងថា នឹងបង្ករលក្ខណៈងាយស្រួលសម្រាប់ THACO និង HAGL ដើម្បីបន្តការវិនិយោគ និងអភិវឌ្ឍវិស័យកសិកម្មនៅឡាវនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong