leftcenterrightdel
តំណាងទាំងឡាយក្នុងសន្និសីទកាសែតបន្ទាប់ពីកិច្ចប្រជុំ (រូបថត៖ vnanet.vn)

គណៈប្រតិភូវៀតណាមដឹកនាំដោយលោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ ក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីទាំងអស់បានអនុម័តសេចក្តីថ្លែងការរួមដែលបញ្ជាក់ពីការប្ដេជ្ញាអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀង CPTPP សំដៅបង្ហាញការគាំទ្រពាណិជ្ជកម្មសេរី កំណត់ស្តង់ដារខ្ពស់សម្រាប់ការធ្វើពាណិជ្ជកម្មនៅក្នុងសតវត្សទី 21 ក៏ដូចជាការជម្រុញកំណើនសេដ្ឋកិច្ច នាំមកនូវផលប្រយោជន៍ឲ្យប្រជាជន និងសហគ្រាស។ ទន្ទឹមនឹងនោះ រដ្ឋមន្រ្តីទាំងអស់ក៏បានអនុម័តលើសេចក្កីសម្រេចចិត្តសំខាន់ចំនួន៤បន្ថែមទៀត។ ក្នុងពិធីបើកនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បញ្ជាក់លើការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកក្នុងការធ្វើឲ្យកិច្ចព្រមព្រៀង CPTPP ឈានមុខគេក្នុងពាណិជ្ជកម្មសេរី៕

បកប្រែដោយ Thuy Anh