នេះគឺជាលទ្ធផលនៃការស្ទង់មតិ ដែលទើបនឹងបានប្រកាសដោយលោក Raymond Chao ប្រធានទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនសវនកម្មជួរមុខលើពិភពលោក PWC ក្នុងបរិបទដែលអាស៊ីអាគ្នេយ៍កំពុងក្លាយទៅជាតំបន់ដែលមានសក្តានុពលវិនិយោគដ៏ល្អបំផុត។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លោក Raymond Chao បានឲ្យដឹងថា “យើងបានស្ទង់មតិនាយកប្រតិបត្តិ (CEO) នៅទូទាំងតំបន់អំពីទីតាំងដែលពួកគេមានបំណងចង់វិនិយោគក្នុងរយៈពេល ១២ ខែខាងមុខ។ ឆ្នាំ២០១៩ គឺជាឆ្នាំទី២បន្តបន្ទាប់ដែលវៀតណាមស្ថិតក្នុងបញ្ជីទីផ្សារទាក់ទាញការវិនិយោគជួរមុខនៅអាស៊ី”។

យោងតាមការពិនិត្យថ្មីនេះរបស់វេទិកាហិរញ្ញវត្ថុអាស៊ី គឺអាស៊ីអាគ្នេយ៍កំពុងក្លាយទៅជាតំបន់ដែលអាចនាំមកនូវប្រាក់ចំណេញច្រើនជាងគេនៅឆ្នាំ២០១៩ នេះ៕

បកប្រែដោយ Thuy Anh