leftcenterrightdel
CPTPP ត្រូវបានចុះហត្ថលេខានៅប្រទេសឈីលីនៅថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៨ (រូបថត៖ Moit.gov.vn)

 

កិច្ចព្រមព្រៀង CPTPP មានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ សម្រាប់ក្រុមប្រទេសដំបូងបង្អស់ចំនួន ៦ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ រួមមាន ម៉ិកស៊ិក ជប៉ុន សិង្ហបុរី នូវែលសេឡង់ កាណាដា និងអូស្ត្រាលី។ ចំពោះវៀតណាម រដ្ឋសភាបានអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង CPTPP និងឯកសារពាក់ព័ន្ធនានា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដូច្នោះហើយ កិច្ចព្រមព្រៀងនេះមានសុពលភាពនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ​តទៅ។ កិច្ចព្រមព្រៀង CPTPP ត្រូវបានគេរំពឹងថានឹងនាំមកនូវអត្ថប្រយោជន៍ និងឱកាសជាច្រើនសម្រាប់វៀតណាមអំពីការនាំចេញ ការកែទម្រង់បែបបទ និង​បង្កើនប្រាក់ចំណូលនិងការងារធ្វើ ក៏​ដូច​ជា​ការ​ចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកផងដែរ។ តាមការស្រាវជ្រាវមួយរបស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីខែមិនា ឆ្នាំ២០១៨ ដែលព្យាករថា ដល់ឆ្នាំ២០៣០ ការនាំចេញរបស់វៀតណាមទៅកាន់បណ្តាប្រទេស CPTPP នឹងកើនឡើងពី ៥៤ ពាន់លានដុល្លារដល់ ៨០ ពាន់លានដុល្លារអាមេរិក ស្មើនឹង ២៥% នៃការនាំចេញសរុប៕

បកប្រែដោយ Duy Hoan