នៅក្នុងជំនួបបន្ទាប់ពីពិធីជូនសារតាំង ឯកអគ្គរដ្ឋទូតលោក Do Ba Khoa បានសន្យាថា ក្នុងឋានៈរបស់ខ្លួន នឹងរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើររវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតលោក Do Ba Khoa ក៏បានស្នើអោយរដ្ឋាភិបាលបូលីវីទទួលស្គាល់វៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារយ៉ាងឆាប់ៗ ដោយចាត់ទុកនេះជាការគាំទ្រនយោបាយនិងចំណងសាមគ្គីភាពរបស់បូលីវី ចំពោះដំណើរការផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយរបស់វៀតណាម។

leftcenterrightdel
ប្រធានាធិបតីបូលីវីលោក Evo Morales (រូបថត៖ vnanet.vn)

ចំណែកឯប្រធានាធិបតីលោក Evo Morales វិញ បានសម្ដែងក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍នាពេលខាងមុខ ជាពិសេសគឺ ទំនាក់ទំនងសេដ្ឋកិច្ច។ លោកប្រធានាធិបតីបានកត់សម្គាល់សំណើររបស់ឯកអគ្គរដ្ឋទូតវៀតណាម ហើយនឹងទទួលបទបញ្ញាត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមយ៉ាងឆាប់ៗ៕

តាម vovworld.vn