យោងតាមលោក Kharinov ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី - វៀត ណាមនៅក្នុងឆ្នាំ ២០១៨ បានកើនឡើងយ៉ាងខ្លាំងដែលរំពឹងថានឹងកើនលើសពី ៦,២ ពាន់លានដុល្លារអាមេរិក។ យោងតាមការស្ថិតិរបស់ភាគីរុស្ស៊ីគឺការនាំចេញរបស់រុស្ស៊ីចូលមកវៀត​ណាម​ភាគច្រើនជាម្ហូបអាហារ គ្រឿងម៉ាស៊ីន លោហធាតុដែក និងផលិតផលធ្វើពីដែកជាដើម។ ហើយនេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺស្រូវសាឡីត្រូវស្ថិតនៅលំដាប់ចម្បងក្នុងបញ្ជីទំនិញរុស្ស៊ីដែលបាននាំចេញចូលប្រទេសវៀតណាម។ ទន្ទឹមនឹងនេះដែរ ក្រុមឧបករណ៍អេឡិចត្រូនិចដែលរួមមានកុំព្យូទ័រ ទូរស័ព្ទនិងគ្រឿងបន្លាស់បាននាំមុខបញ្ជីទំនិញវៀតណាមដែលបាននាំចេញទៅកាន់ប្រទេសរុស្ស៊ី។

leftcenterrightdel
វៀតណាមជាដៃគូពាណិជ្ជកម្មសំខាន់របស់រុស្ស៊ីនៅតំបន់អាស៊ីអាគ្នេយ៍

 

លោក Kharinov បានអះអាងថា អាជីវកម្មរបស់រុស្ស៊ីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារវៀតណាម។ ក្រៅពីម្ហូបអាហារ អាជីវកម្មនានារបស់រុស្ស៊ីបានផ្គត់ផ្គង់ឲ្យដៃគូវៀតណាមនូវដំណោះស្រាយបច្ចេកវិជ្ជាទំនើប ដើម្បីកសាង “ទីក្រុងឆ្លាតវៃ” បច្ចេកវិទ្យាចម្រោះទឹក ការផ្គត់ផ្គង់ទឹក និងឧបករណ៍វេជ្ជសាស្រ្តផ្អែកលើបច្ចេកវិទ្យានុយក្លេអ៊ែរ;  ម៉ាស៊ីនប្រើថាមពលខ្យល់រួមទាំងទំនិញនិងសេវាកម្មផ្សេងៗច្រើនទៀត។ តំណាងពាណិជ្ជកម្មរុស្ស៊ីរូបនេះបានជឿជាក់ថា ចំនួនក្រុមហ៊ុនរុស្ស៊ីដែលចូលមកវៀតណាមនឹងកើនឡើងជារៀងរាល់ឆ្នាំផងដែរ៕

តាម vovworld.vn