ចាប់តាំងពីការបង្កើត (ថ្ងៃទី ១២ ខែ វិច្ឆិកាឆ្នាំ ២០០៤) មក រហូតដល់បច្ចុប្បន្ន  ដោយឈរលើគោលការណ៍ណែនាំ និងគោលនយោបាយកិច្ចការបរទេសរបស់បក្សនិងរដ្ឋាភិបាល សមាគមមិត្តភាពសហប្រតិបត្តិការ វៀតណាម - អាហ្រ្វិក តែងតែរក្សា និងអនុវត្តនូវសកម្មភាពលើគ្រប់វិស័យ ដែលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងបណ្តាប្រទេសនៅក្នុងតំបន់អាហ្រ្វិកតែម្តង។

leftcenterrightdel
លោក Cao Quoc  Hung អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានជ្រើសតាំងធ្វើជាប្រធានសមាគម (រូបថត៖ vnanet.vn)

ក្នុងអាណត្តិ ២០១៨ - ២០២៣ នេះ  សមាជិកនៃសមាគមបានឯកភាពបន្តជំរុញខ្លាំងការផ្សព្វផ្សាយនូវខ្លឹមសារនិងទម្រង់នៃការប្រតិបត្តិរបស់អង្គការសមាគម។  ទន្ទឹមជាមួយគ្នានេះ សមាគមក៏បានរក្សាល្អនូវទំនាក់ទំនងល្អជាមួយស្ថានទូតនៃបណ្តាប្រទេសអាហ្វ្រិកប្រចាំនៅទីក្រុងហាណូយ និងស្ថាប័ននានារបស់វៀតណាមដែលមានទំនាក់ទំនងជាមួយអាហ្វ្រិក។

រួមជាមួយគ្នានោះ សមាគមតែងតែរួមសហការជាមួយបណ្តាស្ថានទូតរបស់អាហ្វ្រិកប្រចាំនៅទីក្រុងហាណូយដើម្បីស្វែងរក និងបង្កើតភាពជាដៃគូជាមួយអង្គការមិត្តភាពប្រជាជននៅអាហ្វ្រិក ជាពិសេស ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការផ្តល់និងការផ្លាស់ប្តូរព័ត៌មាន ឯកសារវប្បធម៌ សេដ្ឋកិច្ច-សង្គម  រៀបចំសិក្ខាសាលានិងការតាំងពិព័រណ៌លើវិស័យដែលភាគីទាំងពីរមានអត្ថប្រយោជន៍ទៅវិញទៅមក៕

តាម vovworld.vn