នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Nguyen Thiep នៅក្នុងសិក្ខាសាលាស្ដីពីការបង្កើនទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចរវាងវៀតណាមនិងបារាំងតាមរយៈ EVFTA កាលពីថ្ងៃទី២០ ខែធ្នូ នៅទីក្រុងប៉ារីស។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

បណ្ដាតំណាងចូលរួមសិក្ខាសាលាបានឯកភាពគ្នាថា EVFTA នឹងរួមចំណែកធ្វើទំនើបកម្ម និងជួយសម្រួលដល់បែបបទគយ ក៏ដូចជាបទបញ្ញាត្តិស្ដីពីការផ្លាស់ប្ដូរទំនិញផងដែរ។ កិច្ចព្រមព្រៀងនេះនឹងនាំមកជូនប្រទេសអឺរ៉ុបនានានូវភាពងាយស្រួលជាច្រើនពាក់ព័ន្ធដល់ការកាត់បន្ថយពន្ធ ជាពិសេសគឺលើវិស័យផលិតរថយន្ត ស្រាទំពាំងបាយជូជាដើម។ ដោយមានទីតាំងយុទ្ធសាស្ត្រនៅទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមជាច្រកទ្វារដើម្បីជួយអោយផលិតផលមានគុណភាពខ្ពស់របស់បារាំងជ្រៀតចូលក្នុងទីផ្សារដ៏ធំសម្បើមដែលមានអតិថិជនចំនួន ៦០០ លាននាក់៕

តាម vovworld.vn