leftcenterrightdel
ពិធីបើកសម្ពោធផ្លូវជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Osaka (ជប៉ុន) (រូបថត៖ giaoduc.net.vn)

ជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុង Osaka ត្រូវបានធ្វើប្រតិបត្តិការរាល់ថ្ងៃ ក្នុងរយៈពេលវេលា ៥ ម៉ោង។ ជើងហោះហើរនេះនឹងចាកចេញពីទីក្រុងហូជីមិញនៅម៉ោង 1:40 ល្ងាច និងមកដល់ទីក្រុង Osaka នៅម៉ោង 8:30 (ម៉ោងទីក្រុង Osaka) ។ ជើងហោះហើរទីក្រុង Osaka - ទីក្រុងហូជីមិញចាកចេញនៅម៉ោង 9:30 (ម៉ោងទីក្រុង Osaka) ហើយមកដល់ទីក្រុងហូជីមិញនៅម៉ោង 13:30 ។ សូមរំលឹកថា ក្រុមហ៊ុនអាកាសចរណ៍នេះបានធ្វើប្រតិបត្តិការជើងហោះហើរពីទីក្រុងហាណូយទៅទីក្រុង Osaka ចាប់ពីថ្ងៃទី 8-11-2018 ដោយមានការធ្វើដំណើរមួយជុំក្នុងមួយថ្ងៃ។ តាមគម្រោង ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបន្តបើកសម្ពោធផ្លូវហោះហើរថ្មីៗពីទីក្រុងហាណូយទៅទីក្រុងតូក្យូ (ប្រទេសជប៉ុន) នៅថ្ងៃទី១១ មករា ឆ្នាំ២០១៩ខាងមុខនេះ៕

បកប្រែដោយ Thuy Anh