អញ្ជើញ​ចូលរួម​វេទិកាមាន​តំណាងចំ​នួន​ ១៦០ នាក់មកពីប្រទេសអាស៊ានទាំង១០ និងកូរ៉េខាងត្បូង ជប៉ុន ចិន ។ វេទិកានេះ​នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៦ ខែធ្នូ នៅទីក្រុងហូជីមិញ និងខេត្ត Dong Thap វៀតណាម។ នៅ​ឯវេទិកា តំណាងទាំងឡាយបានពិភាក្សាអំពីបទពិសោធន៍ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម ក៏​ដូច​ជា​ឱកាស និងបញ្ហាប្រឈម ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្មក្នុងវិស័យកសិកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់។ល។ ក្នុងក្របខ័ណនៃវេទិកា តំណាងទាំងឡាយនឹងទៅ​ទស្សនកិច្ចនៅសហគ្រាសកសិកម្មដែលប្រើបច្ចេកវិទ្យាខ្ពស់មួយចំនួន និងទៅទស្ស​នា​នៅ​រមណីយដ្ឋានមួយ​ចំ​នួន​នៅទីក្រុងហូជីមិញ និងខេត្ត Dong Thap។

leftcenterrightdel
តំណាងមជ្ឈិមសម្ព័ន្ធ​​យុវជនកុម្មុយនិស្តហូជីមិញថតរូបជាមួយតំណាងបរទេសនានា

 

លោក Nguyen Ngoc Luong អនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកកិច្ចការយុវជនវៀតណាមបញ្ជាក់ថា វេទិកាជាឱកាសល្អសម្រាប់អាជីវករវ័យក្មេង ASEAN+3 ជួបជុំផ្លាស់ប្តូរ កសាងទំនុកទុកចិត្ត រួមចំណែកជម្រុញពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់  រួម​ចំ​ណែក​ក្នុង​ការ​លើកកម្ពស់សារៈសំខាន់របស់អាជីវករវ័យក្មេងក្នុងការអនុវត្តគោលដៅបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននិយាយដោយឡែក និងរួមវិភាគទានក្នុងការកសាងសហគមន៍អាស៊ានមួយអភិវឌ្ឍន៍ប្រកបដោយចីរភាពនិយាយរួម៕

បកប្រែដោយ Thuy Anh