បច្ចុប្បន្ន ប្រទេសបារាំងជាប់ចំណាត់ថ្នាក់លេខ១៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន១០០ ដែលកំពុងមានគម្រោងវិនិយោគនៅទីក្រុងហូជីមិញ។ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៨៦៧ លានដុល្លារអាមេរិកនៅឆ្នាំ២០១៧ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ បណ្ដុះបណ្ដាលក៏បានទទួលលទ្ធផលជាក់ស្ដែងផងដែរ។

leftcenterrightdel
ការសម្ដែងមួយក្នុងពិធី

លោក Tran Vinh Tuyen បញ្ជាក់ថា ទីក្រុងហូជីមិញមានបំណងចង់ជម្រុញថែមទៀតនូវ​ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយតំបន់នានារបស់បារាំង ជាពិសេសក្នុងវិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាពល្អ និងជំនួបប្រាស្រ័យវប្បធម៌។ល។

លោក Vincent Floreani ក៏សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលជាច្រើនក្នុងវិស័យ វេជ្ជសាសស្រ្ត ឱសថសាស្រ្ត កសិកម្ម គ្រឿងបរិភោគ ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ ប្រទេសបារាំងរំពឹងនឹងទទួលនិស្សិតវៀតណាមថែមទៀត និងបន្តជួយ​គាំទ្រ​ក្នុង​ការបង្រៀនភាសាវៀតណាម និងភាសាបារាំងនៅទីក្រុងហូជីមិញ និងបន្ត​​រៀប​ចំ​កម្មវិធីផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងបារាំងឲ្យ​បាន​ច្រើន​ថែមទៀត៕

បកប្រែដោយ Thuy Anh