leftcenterrightdel
ស្ពានមាសនៅទីក្រុង Da Nang (រូបថត៖ vov.vn)

លើសពីនេះទៅទៀត មន្ទីរទេសចរណ៍ទីក្រុង Da Nang ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ជាមួយដៃគូបារាំងមួយចំនួន ព្រមទាំងប្រកាសបើកជើងហោះហើរចំនួន ៤ ជាប្រចាំសប្តាហ៍បន្ថែមទៀតពីទីក្រុងប៉ារីសដល់ទីក្រុង Da Nang របស់ក្រុមអាកាសចរណ៍ Qatar Airways។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Dang Viet Dung បានឲ្យដឹងថា៖

        «យើងខ្ញុំបានរៀបចំកម្មវិធីពន្លឿនពាណិជ្ជកម្មទេសចរណ៍នៅទីនេះក្នុងគោលបំណងនាំមកនូវផលិតផលទេសចរណ៍ថ្មីរបស់ទីក្រុង Da Nang ជូនដល់ដៃគូបារាំងតាមរយៈការបើកសម្ពោធជើងហោះហើរអន្តរជាតិដោយផ្ទាល់ពីក្រុង Da Nang ដល់ទីក្រុងប៉ារីសរបស់ក្រុមអាកាសចរណ៍ Qatar Airways នៅថ្ងៃទី១៩ ខែធ្នូខាងមុខ។ តាមរយៈកិច្ចសហប្រតិបត្តិការខាងទេសចរណ៍រវាងបារាំងនិងទីក្រុងDa Nang នោះ យើងខ្ញុំសង្ឃឹមថានឹងបន្តអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀត ដូចជាបច្ចេកវិទ្យាព័ត៌មានឬពាណិជ្ជកម្ម ដើម្បីតភ្ជាប់កិច្ចសហការរវាងទីក្រុង Da Nang និងបណ្តាខេត្ត ក្រុងរបស់បារាំងឲ្យកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតផងដែរ»៕

តាម vovworld.vn