leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី លោក Tran Quang Tuyen (ខាងឆ្វេង) (រូបថត៖ vnanet.vn)

លោក Tran Quang Tuyen បានជួបសំណេះសំណាលជាមួយសហគ្រាសដែលជាសមាជិកក្នុងក្រុមប្រឹក្សាអាជីវកម្មទួរគី-វៀតណាមជាង ១០ អង្គភាព ហើយលោកក៏បានឲ្យដឹងថា ក្នុងរយៈពេលជាងមួយទស្សវត្សកន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺកើនឡើង ១៣ ដង ដោយសម្រេចបានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារអាមេរិកនៅ ឆ្នាំ២០១៧។ សហគ្រាសទួរគីបានវាយតម្លៃចំពោះវៀតណាមគឺជាទីផ្សារធំទូលាយ និងមានឱកាសល្អជាច្រើនសំរាប់សហគ្រាសទួរគី។ ម្យ៉ាងវិញទៀត វៀតណាមក៏ជាទីកន្លែងសំខាន់មួយសំរាប់សហគ្រាសទួរគីដើម្បីអាចឈានចូលទៅទីផ្សារផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

តាម vovworld.vn