មានប្រសាសន៍ក្នុងពិធីបើក លោក Rodrigo Malmierca Díaz រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មក្រៅបរទេស និងវិនិយោគនៅបរទេសគុយបា បានឲ្យដឹងថា ភាគីទាំងពីរកំពុងធ្វើការយ៉ាងឆាប់រហ័សសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មឆ្នាំ២០១៩។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ច​ប្រជុំ (រូបថត៖ vnanet.vn)

លោករដ្ឋមន្រ្តី Malmierca និងជាសហប្រធានគណៈកម្មាធិការអន្តររដ្ឋាភិបាលរវាងប្រទេសទាំងពីរសង្កត់ធ្ងន់ថា ដោយមានទំនាក់ទំនងនយោបាយពិសេស និងទំនុកទុកចិត្តដ៏ជ្រាលជម្រៅ ភាគីទាំងពីរកំពុងឆ្ពោះទៅគោលដៅលើកទំហំពាណិជ្ជកម្មឡើង ៥០០ លានដុល្លារអាមេរិកនៅប៉ុន្មានឆ្នាំខាងមុខ។

លោករដ្ឋមន្រ្តីក្រសួងសំណង់វៀតណាម Pham Hong Ha បានបង្ហាញសក្តានុពលដែលប្រទេសទាំងពីរគប្បីធ្វើអាជីវកម្ម ដើម្បីរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងកសិកម្ម។ លោកក៏ស្នើឲ្យគុយបាមានវិធានការដើម្បីបង្កលក្ខណៈងាយស្រួលឲ្យការចូលរួមរបស់វិនិយោគិនវៀតណាមក្នុងគម្រោងនានានៅគុយបា៕

បកប្រែដោយ Thuy Anh