leftcenterrightdel
ក្រុមហ៊ុន Samsung បង្កើនសមត្ថភាពនៃសហគ្រាសវៀត​ណាម​ដែល​ចូល​រួម​ខ្សែសង្វាក់ផ្គត់ផ្គង់ (រូប​ថត៖ congthuong.vn)

ការវាយតម្លៃនេះគឺជាផ្នែកមួយនៃកម្មវិធីផ្តល់យោបល់របស់ Samsung ក្នុងរយៈពេល ១២ សប្តាហ៍ ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់សហគ្រាសវៀតណាមក្នុងការ​ចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ឲ្យក្រុមហ៊ុន Samsung ។ ក្រោយរយះពេល ៣ ខែ សហគ្រាសដែលត្រូវបានផ្តល់យោបល់នេះ សុទ្ធតែទទួលបានលទ្ធផលជាវិជ្ជមានក្នុងការកែលម្អដំណើរការផលិតកម្ម និងការកែលម្អស្តង់ដារនានាក្នុងការផ្គត់ផ្គង់ផលិតផល និងគ្រឿងបន្លាស់ឲ្យរោងចក្រនានារបស់ Samsung នៅវៀតណាម។

តាមលោក Shim Won Hwan អគ្គនាយកក្រុមហ៊ុន Samsung វៀតណាម បានឱ្យដឹងថា កម្មវិធីនេះត្រូវបានចាត់ទុកថាជាការ​ត្រៀម​ដ៏សំខាន់សម្រាប់សហគ្រាសវៀតណាមឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង និងចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ Samsung ។ កម្មវិធីនេះត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៥ ហើយបន្ទាប់ពីកម្មវិធីផ្តល់យោបល់នីមួយៗនេះ កំរិតនៃការកែលម្អផលិតភាពមានការកើនឡើងគ្រាន់​បើ គិតជាមធ្យមភាគគឺមានការកើនឡើងជាង 30% ៕

បកប្រែដោយ Duy Hoan