leftcenterrightdel
ទិដ្ឋភាព​នៃ​សិក្ខា​សាលា (រូប​ថត៖ thanhnien.vn)

ថ្លែងនៅក្នុងឱកាសនេះ លោក Daniel Kritenbrink ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម បានអះអាងថា សហរដ្ឋអាមេរិកប្តេជ្ញាជួយដល់សហគ្រាសខ្នាតតូច និងមធ្យមនៅវៀតណាម ឲ្យ​​បន្ស៊ាំ​ទៅនឹងសេដ្ឋកិច្ចសកលលោក។ លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink បន្តថា "ខ្ញុំពិតជាសប្បាយរីករាយណាស់ដោយឃើញអ្នកតំណាងនៃក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោក ដូចជា Microsoft, Cisco, FedEx, Coca-Cola និង Visa បានមានវត្តមាននៅទីនេះ។ ក្រុមហ៊ុនទាំងនេះកំពុងជម្រុញការធ្វើសមាហរណកម្ម របស់សហគ្រាសខ្នាតតូច និងមធ្យមរបស់វៀតណាមឲ្យចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ ពួកគេកំពុងឆ្លៀតយកនូវបច្ចេកវិជ្ជានៃបដិវត្តឧស្សាហកម្ម 4.0 ដើម្បីជួយសហគ្រាសវៀតណាមទទួលបានជោគជ័យ" ៕

បកប្រែដោយ Duy Hoan