ពិព័រណ៌ទំនិញប្រើប្រាស់អន្តរជាតិលើកទី ៣៨ (IITF ២០១៨) បានសម្ពោធនាថ្ងៃទី ១៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលពិព័រណ៌ Pragati Maidan ទីក្រុង New Delhi។ ពិព័រណ៌នេះមានប្រធានបទថា "សហគ្រាសពីជនបទ" ដោយទាក់ទាញបានការចូលរួមរបស់សហគ្រាសអន្តរជាតិ និងឥណ្ឌា ចំនួនជាង ១០០ អង្គភាព។ សហគ្រាសវៀតណាមនានាបានតាំងបង្ហាញស្ដង់ទំនិញចំនួន ២ សំដៅឧទ្ទេសនាម ផ្សព្វផ្សាយអំពីទំនិញ សេវាកម្មរបស់ខ្លួន ក៏ដូចជាស្វែងរកឱកាសសហប្រតិបត្តិការជាមួយដៃគូឥណ្ឌា និងអន្តរជាតិ។

leftcenterrightdel
ពិធីសម្ពោធស្ដង់ទំនិញវៀតណាម (រូបថត៖ vnanet.vn)

IITF គឺជាពិព័រណ៌ពាណិជ្ជកម្មពហុផ្នែក មានទ្រង់ទ្រាយធំបំផុតនៅឥណ្ឌា  ដែលបានរៀបចំឡើងដោយស្ថាប័នជំរុញពាណិជ្ជកម្ម (ITPO)  ចំណុះក្រសួងឧស្សាហពាណិជ្ជកម្មឥណ្ឌាជាប្រចាំឆ្នាំ។ IITF ឆ្នាំ២០១៨ បានធ្វើឡើងក្នុងរយៈពេល ២ សប្តាហ៍ ពោលគឺរហូតដល់ថ្ងៃទី ២៧ ខែវិច្ឆិកា៕

តាម vovworld.vn