អញ្ជើញចូលរួមសិក្ខាសាលាមានលោក Truong Quang Hoai Nam អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោកស្រី Elsbeth Akkerman ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម ជាមួយតំណាងនៃបណ្ដាក្រុមហ៊ុនហូឡង់ និងវៀតណាម។

leftcenterrightdel
លោកស្រី Elsbeth Akkerman ថ្លែងក្នុងសិក្ខាសាលា

ទីក្រុង Can Tho គឺជាគោលដៅចុងក្រោយនៃថ្ងៃបុណ្យហូឡង់ដែលរៀបចំដោយស្ថានទូត និងអគ្គកុងស៊ុលហូឡង់ប្រចាំនៅវៀតណាមក្នុងឱកាសរំលឹកខួបលើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរវៀតណាម - ហូឡង់។

ក្នុងសិក្ខាសាលា លោកស្រី Elsbeth Akkerman សង្កត់ធ្ងន់ថា ហូឡង់មានចំណេះចេះដឹងជាច្រើនលើផ្នែកកសិកម្ម។ ហូឡង់ត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមក្នុងការដោះស្រាយបញ្ហាប្រឈមលើសកលលោក មានជាអាថិ៍ ការប្រែប្រួលអាកាសធាតុ ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅវាលទំនាបនានាប្រកបដោយចីរភាព ជាពិសេសគឺតំបន់វាលសណ្ដទន្លេ Cuu Long។

ក្នុងកិច្ចពិភាក្សា អ្នកចូលរួមទាំងឡាយបានផ្តោតទៅលើវិធានការរួមផ្សំទឹក កសិកម្ម និងពាណិជ្ជកម្មដើម្បីបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ។ តំណាងទាំងឡាយចាត់ទុកថា កត្តាសំខាន់ដើម្បីទទួលបានជោគជ័យគឺកិច្ចសហប្រតិបត្តិការ។ ហេតុនេះ ភាគីពាក់ព័ន្ធទាំងឡាយគប្បីសហការយ៉ាងជិតស្និទ្ធថែមទៀតដើម្បីជម្រុញតំបន់វាលសណ្ដទន្លេ Cuu Long អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

ក្នុងក្របខ័ណ្ឌនៃថ្ងៃបុណ្យហូឡង់នៅទីក្រុង Can Tho នាថ្ងៃទី៩ និងទី១០ ខែវិច្ឆិកា នៅមានព្រឹត្តិការណ៍ជាច្រើន ដូចជា៖ ជំនួបសំណេះសំណាលរបស់លោកស្រីឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅវៀតណាម ជាមួយថ្នាក់ដឹកនាំទីក្រុង Can Tho សិក្ខាសាលាសិក្សានៅប្រទេសហូឡង់ដែលរៀបចំដោយការិយាល័យជួយគាំទ្រអប់រំហូឡង់ Nuffic NESO វៀតណាម។ល៕

បកប្រែដោយ Thanh Cong