leftcenterrightdel
រូប​ថតឧទាហរណ៍ (baomoi.com)

អាស្រ័យលើនេះ សន្ទស្សន៍ BCI ទទួលបាន ៨១ ពិន្ទុ ដែលជាកម្រិតខ្ពស់ជាប់លំដាប់ថ្នាក់ទី២ ចាប់តាំងពីចុងឆ្នាំ ២០១៦ ។ សមាជិក EuroCham ចំនួនជាង៥០% ជឿជាក់ថា សហគ្រាសរបស់ពួកគេនឹងបង្កើនការវិនិយោគនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០១៨។ EuroCham បានឲ្យដឹងថា វិនិយោគិនអឺរ៉ុបតែងតែយកចិត្តទុកដាក់ និងមានបំណងចង់ជ្រៀតចូលទីផ្សារវៀតណាម ហើយរំពឹងទៅលើការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប- វៀតណាម។ EuroCham នឹងបន្តសកម្មភាពរបស់ខ្លួន ដើម្បីពន្លឿនការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះឲ្យបានឆាប់ៗ និងលើកទឹកចិត្តសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុបនៅក្នុងប្រទេសវៀតណាម។

បក​ប្រែ​ដោយ​​ Duy Hoan