លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងជម្រុញកិច្ចសហប្រតិបត្តិការរវាងតំបន់នៃប្រទេសទាំងពីរ ក្នុងនោះមានការជម្រុញកិច្ចសហប្រតិបត្តិការរវាងតំបន់នានារបស់វៀតណាមជាមួយខេត្ត Hyogo។

leftcenterrightdel
លោក Nguyen Xuan Phuc និងលោក Toshizo Ido (រូបថត៖ vnanet.vn)

លោក Toshizo Ido បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹងធ្វើការជាមួយតំបន់ជាច្រើនរបស់វៀតណាម ដើម្បីជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ បច្ចុប្បន្ននេះមានសហគ្រាសចំនួន៧០ របស់ខេត្ត Hyogo កំពុងបណ្ដាក់ទុននៅវៀតណាម ហើយនៅមានសហគ្រាសជប៉ុនជាច្រើនមានបំណងបណ្ដាក់ទុននៅវៀតណាមទៀតដែរ។

លោកក៏ឲ្យដឹងថា ខេត្តនឹងរៀបចំវគ្គសិក្សាអាជីវកម្មលើសកលលោក និងរំពឹងថា វៀតណាមនឹងបញ្ជូនសិស្ស និងនិសិត្សមករៀនវគ្គសិក្សានេះ ព្រមទាំងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាធនធានមនុស្សជាមួយវៀតណាម។

លោក Nguyen Xuan Phuc រំពឹងថា ខេត្ត Hyogo នឹងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដែលខេត្ត Hyogo មានភាព​ខ្លាំាង​ និងវៀតណាមមានសំណូមពរ។ រដ្ឋាភិបាលវៀតណាមនឹងបង្កលក្ខណៈងាយស្រួលឲ្យសហគ្រាសជប៉ុនវិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីស្នើឲ្យខេត្ត Hyogo បង្កលក្ខណៈងាយស្រួលឲ្យសិស្សវៀតណាមមក​សិក្សា ស្រាវជ្រាវ និងចូលរួមវគ្គសិក្សាអាជីវកម្មដែលរៀបចំឡើងដោយខេត្ត Hyogo៕

បកប្រែដោយ Thuy Anh