leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ (រូបថត៖ baodulich.net.vn)

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី ១៩ ខែតុលា លោកស្រី Nguyen Thi Thanh Huong អ្នកដឹកនាំអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមមួយរូប បានឲ្យដឹងថា "វៀតណាម និងជប៉ុនមានទំនាក់ទំនងមិត្តភាពយូរអង្វែង និងបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាគម្រប់៤៥ ឆ្នាំហើយ។  នៅឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរវៀតណាមទៅទស្សនានៅប្រទេសជប៉ុនមានចំនួន ៣០៩.០០០ នាក់ កើនឡើង ៣២% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៦ ។ ផ្ទុយទៅវិញ ប្រជាជនជប៉ុនក៏ចូលចិត្តធ្វើដំណើរទេសចរណ៍មកកាន់វៀតណាមដែរ។ នាប៉ុន្មានឆ្នាំកន្លងមក ប្រទេសជប៉ុនគឺជាទីផ្សារឈានមុខគេនៃផ្នែកទេសចរណ៍របស់វៀតណាម។ នៅឆ្នាំ ២០១៧ វៀតណាមបានទទួលភ្ញៀវទេសចរជប៉ុនចំនួន ៧៩៨.០០០ នាក់៕

បក​ប្រែ​ដោយ Duy Hoan