លោករដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម Tran Tuan Anh និងលោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ Sontirat Sontijirawong បានដឹកនាំកិច្ចប្រជុំនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖​ vietnamplus.vn)

ក្នុងឱកាសនេះ ភាគីទាំងពីរបានពិនិត្យស្ថានភាពសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មតាំងពីកិច្ចប្រជុំលើកទី២ ពីឆ្នាំ២០១៥ មក ពិភាក្សាផែនការសហប្រតិបត្តិការដើម្បីទទួលទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបាន ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០ និងឆ្ពោះទៅធ្វើឲ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានតុល្យភាព។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការមួយចំនួនដើម្បីដោះស្រាយការលំបាកដល់សហគ្រាសក្នុងការនាំចេញ នាំចូល; ឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធនានា ដូចជាបង្កលក្ខណៈងាយស្រួលដល់វិស័យពាណិជ្ជកម្ម កសិកម្ម តភ្ជាប់គមនាគមន៍ គយ ធនាគារ ការវិនិយោគ ពលកម្ម កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអនុតំបន់៕

បកប្រែដោយ Thuy Anh