leftcenterrightdel
Mytel ជាពាណិជ្ជសញ្ជារបស់ Viettel នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានផ្តល់សេវាទូរស័ព្ទចល័តទៅកាន់គ្រប់ទីកន្លែងនៃប្រទេសមីយ៉ាន់ម៉ា (រូបថត៖ baodautu.vn)

យោងតាមលោក  Nguyen Thanh Nam នាយកប្រតិបត្តិរបស់ Mytel បានឱ្យដឹងថា អតិថិជនចំនួន ២ លាននាក់ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Mytel ដើម្បីបង្កើតឡើងនូវសហគមន៍អតិថិជនមួយដ៏ធំសម្រាប់ការធ្វើអាជីវកម្មប្រកបដោយគុណភាពខ្ពស់។ លោកបន្តថា «អតិថិជនដែលមានទំហំធំគ្រប់គ្រាន់នេះនឹងជួយសម្រួលដល់ Mytel នៅក្នុងការផ្សព្វផ្សាយទាក់ទាញការប្រើសេវាទូរស័ព្ទពីអតិថិជនថ្មី។

គួរបញ្ជាក់ថា នៅប្រទេសមីយ៉ាន់ម៉ា Mytel គឺជាបណ្តាញទូរស័ព្ទចល័តដំបូងបង្អស់បានចាប់ផ្តើមដំណើរការបណ្តាញ 4G ដោយខ្សែកាបអុបទិកមានចម្ងាយ ៣០.០០០ គីឡូមែត្រ ស្មើនឹង ៥០% នៃហេដ្ឋារចនាសម្ព័ន្ធខ្សែកាបរបស់ប្រទេសមីយ៉ាន់ម៉ា។ ហើយបណ្ដាញចែកចាយរបស់ Mytel ក៏បានគ្របដណ្តប់នៅទូទាំងប្រទេស ដោយមានសាខាចំនួន ៥០.០០០ ក្នុងនោះ ៧០% នៅតំបន់ជនបទផងដែរ៕

បកប្រែដោយ Duy Hoan