leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

យោងតាមថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ផ្នែកជលផលវៀតណាមនៅមានបញ្ហាប្រឈមធំមួយចំនួនក្នុងការគ្រប់គ្រងការនេសាទ ការពិនិត្យប្រភពដើមនៃផលិតផលជលផល។ នៅបច្ចុប្បន្ននេះ វៀតណាមមាននាវាជិត ១១០,០០០ គ្រឿង ប៉ុន្តែនាវាមានឧបករណ៍រុករកផ្កាយរណប Movimar ប្រហែល ៣,០០០ គ្រឿង។ ហេតុនេះចំនួននាវាគប្បីមានឧបករណ៍រុករកផ្កាយរណបជាច្រើន។ វៀតណាមបានបង្ហាញពីតម្លាភាព និងចែករំលែកជាមួយ EC ថា វៀតណាមនៅខ្វះថវិកាសម្រាប់ដំឡើងឧបករណ៍ឲ្យនាវា និងប្តេជ្ញាចិត្តដោះស្រាយនៅពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh