leftcenterrightdel
លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាមជួបជាមួយលោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមារិក (រូបថត៖ infonet.vn)

នៅក្នុងជំនួបទាំងនេះ បណ្ដាមន្រ្តីអាមេរិកបានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម ដោយយល់ឃើញថា ភាគីវៀតណាមបានយល់ដឹងអំពីការយកចិត្តទុកដាក់របស់អាមេរិក និងមានការទទួលខុសត្រូវក្នុងការអនុវត្តជាក់ស្តែង ជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានការអភិវឌ្ឍយ៉ាងសកម្ម។ បណ្តាមន្ត្រីអាមេរិកឲ្យដឹងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍនាពេលខាងមុខនេះ ហើយសង្សឹមថា រដ្ឋាភិបាល វៀតណាមនឹងបន្តជួយសម្រួលឲ្យសហគ្រាសរបស់សហរដ្ឋអាមេរិកអាចឈានចូលទីផ្សារវៀតណាម។ បណ្តាមន្ត្រីអាមេរិកក៏ឲ្យដឹងដែរថា នឹងជំរុញកិច្ចពិភាក្សាលើសំណើរបស់លោកឧបនាយករដ្ឋមន្ត្រីនៅក្នុងបណ្តាស្ថាប័នមានពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក។

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue ប្រគល់​វត្ថុអនុស្សាវរីយ៍ជូនលោកស្រី Charlene Barshefsky (រូបថត៖​ infonet.vn)

ក្នុងជំនួបជាមួយលោកស្រី Charlene Barshefsky អតីតតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកឧបនាយករដ្ឋមន្រ្តី Vuong Dinh Hue បានស្នើឱ្យលោកស្រី Barshefsky បន្តយកចិត្តទុកដាក់ និងជួយគាំទ្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រួមចំណែកដល់ការពង្រឹងភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម និងសហរដ្ឋអាមេរិក៕

បកប្រែដោយ Duy Hoan