leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ទទួលជួបលោកស្រី Victoria Kwakwa (រូបថត៖quochoi.vn)

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ឲ្យដឹងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំ​ពោះបញ្ហាការពារបរិស្ថាន និងការប្រឆាំងនឹងបទល្មើសក្នុងវិស័យបរិស្ថាន។ លោកស្រី Nguyen Thi Kim Ngan បានស្នើឱ្យធនាគារពិភពលោកបន្តជួយគាំទ្រវៀតណាមក្នុងការកសាងគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ ដើម្បីធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជម្រុញកំណើនសេដ្ឋកិច្ច ជាពិសេសគឺសេដ្ឋកិច្ចឯកជន ការអភិវឌ្ឍន៍ធនធានមនុស្ស និងការការពារបរិស្ថាន។ លោកស្រី Nguyen Thi Kim Ngan ក៏សង្ឃឹមដែរថា ធនាគារពិភពលោកនឹងបន្តជួយផ្កល់យោបល់លើគោលនយោបាយ ដើម្បីវៀតណាមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ...

លោកស្រី Victoria Kwakwa បានបញ្ជាក់ថា ធនាគារពិភពលោកនឹងបន្តសហការជាមួយវៀតណាម ដោយផ្តល់យោបល់ដល់​វៀត​ណាម​អំពីអ្វីដែលត្រូវធ្វើដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្ម 4.0 ។ លោកស្រី Victoria ឲ្យដឹងថា WB បានពិចារណាទៅ​លើ​ការកាត់បន្ថយអត្រាការប្រាក់ IBRD សំរាប់ប្រទេសវៀតណាម ដោយនេះគឺជាការជួយគាំទ្ររបស់ធនាគារពិភពលោកនៅពេលដែលប្រទេសវៀតណាមកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរពីប្រាក់កម្ចី IDA ទៅជា IBRD ៕

បកប្រែដោយ Duy Hoan