leftcenterrightdel
ក្រុមហ៊ុន Viettel បើកដំណើរការបណ្តាញទូរស័ព្ទចល័តនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ថ្លែងមិតិក្នុងពិធី លោកនាយឧត្តម​សេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបានបញ្ជាក់ថា: "នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងមីយ៉ាន់ម៉ាលើវិ​ស័​យ ICT ។ ជាមួយនឹងបទពិសោធន៍និងបច្ចេកវិទ្យារបស់ខ្លួន Viettel Group បានបណ្តាក់ទុនប្រកបដោយជោគ​ជ័យ​នៅប្រទេសចំនួន៩នៅលើពិភពលោក ខ្ញុំជឿជាក់ថា ក្រុមហ៊ុនសាជីវកម្ម Mytel នឹងបន្តទទួលបានជោគ​ជ័យ​។ ខ្ញុំជឿជាក់ថា Mytel នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យទូរគមនាគមន៍ក៏ដូចជាធនធានមនុស្សដែលមានគុណភាពខ្ពស់​សម្រាប់ប្រទេសមីយ៉ាន់ម៉ា»។

ជាក្រុមហ៊ុនទូរគមនាគមន៍ធំលំដាប់ថ្នាក់ទីបួននៅក្នុងទីផ្សារប្រទេសមីយ៉ាន់ម៉ា Mytel មានបំណងក្លាយជាក្រុមហ៊ុនធំបំផុតទាំងហេដ្ឋារចនាសម្ព័ន្ធ និងអាជីវកម្ម។ ក្រុមហ៊ុនសាជីវកម្ម Mytel បានវិនិយោគលើស្ថានីយ៍ 4G ជាង​​​​​៧០០០​​ស្ថានីយ៍​ និងខ្សែកាបអុបទិកជាង៣០០០០គីឡូម៉ែត្រ ដែលគ្របដណ្តប់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា៕

បកប្រែដោយ Duy Hoan