leftcenterrightdel
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសលោក Bui Thanh Son អញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំ (រូបថត៖ vtv.vn)

ថ្លែងមតិនៅកិច្ចប្រជុំ លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសារៈសំខាន់នៃកិច្ចប្រជុំ WEF អាស៊ាន ដែល​ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពការបរទេសសំខាន់ៗជាច្រើនក្នុងឆ្នាំ​២០១៨ រួមចំណែកពង្រឹង និងលើកកំពស់កិត្យានុភាពរបស់វៀតណាមលើវេទិកាអាស៊ាន និងតំបន់។

លោកអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ Bui Thanh Son បានស្នើឲ្យអនុគណៈកម្មការ លេខាធិការដ្ឋាន និងសមាជិកនៃគណៈកម្មការរៀបចំ បន្តលើកកម្ពស់ការទទួលខុសត្រូវត្រៀមរៀបចំឲ្យបានល្អនូវខ្លឹមសាសម្រាប់ធ្វើការជាមួយគណៈប្រតិភូ WEF ដែលនឹងមកវៀតណាមនៅចុងខែមិថុនាឆ្នាំ២០១៨នេះ ។

កិច្ច​ប្រជុំ​ WEF អាស៊ានឆ្នាំ២០១៨ ក្រោមប្រធានបទ “ស្មារតីរបស់សហគ្រាស និងបដិវត្តឧស្សហកម្មលើកទី៤” នឹងប្រព្រឹត្តទៅពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និសិទជាតិ៕

បកប្រែដោយ Duy Hoan