leftcenterrightdel
ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាម និងចិន (រូបថត៖​vnanet.vn)

 

លោក Vo Tan Thanh នាយក VCCI ទីក្រុងហូជីមិញបាននិយាយថា នាបច្ចុប្បន្ននេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម ខណៈដែលវៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតនៅក្នុងតំបន់អាស៊ានសំរាប់ចិនដែរ។ ទំហំពាណិជ្ជកម្ម វៀតណាម - ចិនក្នុងឆ្នាំ ២០១៧ សម្រេចបានជាង ៩៣,៦ ពាន់លានដុល្លារអាមេរិក។ ចំពោះវិស័យវិនិយោគ សហគ្រាសចិនកំពុងមាននិនាការជម្រុញវិនិយោគចូលមកកាន់វៀតណាមក្នុងវិស័យមួយចំនួនដូចជា វាយនភណ្ឌ និងធ្វើអាជីវកម្ម កែច្នៃរ៉ែជាដើម ។

លោក Wei Ji Shen ទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុងហូជីមីញបានវិភាគថា ចិនកំពុងមានតម្រូវការយ៉ាងធំចំពោះជលផល (ត្រី Basa និង បង្គា) និងកសិផល (គ្រាប់ស្វាយចន្ទី ម្រេច ផ្លែស្រាកានាគជាដើម )។ ក្រៅពីនេះ វៀតណាម - ចិនក៏បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផលិតនិងធ្វើអាជីវកម្មរ៉ែ ហិរញ្ញវត្ថុ និងទេសចរណ៍ផងដែរ៕

តាម៖ vovworld.vn