leftcenterrightdel
តំណាងទាំងឡាយថតរូបនៅសិក្ខាសាលា (រូបថត៖ thoidai.com.vn)

ក្នុងសិក្ខាសាលានេះ តំណាងទាំងឡាយ បានយល់ព្រមនិងវាយតម្លៃខ្ពស់ចំពោះ គំនិតរៀបចំ  "ទិវាសន្តិភាពវៀតណាម" នៅថ្ងៃទី ២៧ ខែមករាប្រចាំឆ្នាំ នៅខេត្ត Quang Tri ពីព្រោះថា ខេត្ត Quang Tri ជាតំបន់មួយដែលទទួលផលប៉ះពាល់ពីការបំផ្លាញរបស់សង្គ្រាមយ៉ាងឃោឃៅបំផុត ប៉ុន្តែឥឡូវនេះ ខេត្ត Quang Tri កំពុងរស់រានមានជីវិតឡើងវិញយ៉ាងខ្លាំងក្លាហើយ។

ក្នុងគោលបំណងកសាងពិភពលោកសន្តិភាព សន្តិសុខ និងអភិវឌ្ឍន៍ដោយចីរភាព តំណាងទាំងឡាយបានផ្តោតសំខាន់លើការពិភាក្សានូវបញ្ហា មូលហេតុ នានា ដែលគំរាមកំហែងដល់សុខសន្តិភាពពិភពលោក និងចាត់វិធានការនានា ដើម្បីឆ្ពោះទៅពិភពលោកមួយប្រកបដោយសន្តិភាពផងដែរ។ តំណាងទាំងឡាយ ក៏បានអះអាងថា ការជម្រុញសាមគ្គីភាពថែមទៀតនោះ មនុស្សនិងអង្គការទាំងអស់ គប្បីបង្កើនកិច្ចការផ្សព្វផ្សាយព័ត៌មានទៅវិញទៅមក ដើម្បីជួយទ្រទ្រង់គ្នា និងចែករំលែកបទពិសោធន៍លើវិស័យនិងសកម្មភាពនានា ដែលនាំមកនូវ ប្រសិទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍរួមរបស់មនុស្សលោក៕  

តាម vovworld.vn