leftcenterrightdel
លោក Nguyen Xuan Phuc ថតរូប​ជា​មួយ​វិនិយោគិនសិង្ហបុរី (រូបថត​៖ vnanet.vn)

មានប្រសាសន៍ក្នុងជំនួប លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា មកទល់បច្ចុប្បន្ននេះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាមនិងសិង្ហបុរីកំពុងអភិវឌ្ឍដ៏ល្អប្រសើរ។ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវបំណងចង់ឲ្យសហគ្រាសនៃភាគីទាំងពីរនឹងទទួលការជោគជ័យជាច្រើនក្នុងកិច្ចសហប្រតិបត្តិការ រួមវិភាគទានដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសិង្ហបុរី។

លោក Douglas Foo បានឲ្យដឹងថា ទីក្រុង Da Nang មានឱកាសក្លាយទៅជាមជ្ឈមណ្ឌលពិព័រណ៍ និងសាលប្រជុំរបស់ពិភពលោក។ លោកក៏ចែករំលែកបទពិសោធន៍អំពីការកសាងនៅប្រទេសសិង្ហបុរី។

ក្នុងឱកាសនេះ វិនិយោគិនសិង្ហបុរីមួយចំនួនបាន​សម្ដែងនូវបំណងចង់បណ្ដាក់ទុននៅវៀតណាមនិងទីក្រុង Da Nang។ លោក Nguyen Xuan Phuc បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលឲ្យវិនិយោគិនសិង្ហបុរីចូលមកបណ្ដាក់ទុននៅវៀតណាម ជាពិសេសគឺបង្កើតមណ្ឌលបច្ចេកវិទ្យាទំនើបនៅទីក្រុង Da Nang៕

បកប្រែដោយ Thuy Anh