leftcenterrightdel
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងលោករដ្ឋមន្រ្តីស្តារសេដ្ឋកិច្ចជប៉ុន Toshimitsu Motegi ក្នុងកិច្ចប្រជុំក្រៅផ្លូវការ  APEC 2017 (រូបថត៖ Reuters)

ប្រទេសជប៉ុន - “មគ្គុទេសនាំផ្លូវ”

CPTPP ត្រូវបានវាយតំលៃថា ជាជោគជ័យដ៏ធំធេងមួយដែលជាលទ្ធផលពីកិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយណាយនៃសមាជិកទាំង ១១ បន្ទាប់ពីអាមេរិកបានដកខ្លួនចេញ។ ប្រទេសជប៉ុន និងវៀតណាម បានដើរតួនាទី យ៉ាងសំខាន់ក្នុងដំណើរការនេះដែល ក្នុងនោះ ជប៉ុនមានតួនាទីនាំមុខ ចំណែកឯវៀតណាម ដើរតួនាទីសំខាន់នៅ APEC 2017 នៅទីក្រុងដាណាំង វៀតណាមដែរ។

រដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump បានប្រើពាក្យស្លោកថា “អាមេរិកជាមុនបង្អស់” ធ្វើជាពាក្យស្លោកនៃយុទ្ធនាការក្នុងការឃោសនាបោះឆ្នោត និងអភិបាលកិច្ចរបស់គាត់ដោយចាត់ទុកថា ការបើកចំហសេដ្ឋកិច្ច និងសកលភាវូបនីយកម្មនឹងធ្វើឱ្យប៉ះពាល់ដល់ ការធ្វើអាជីវកម្ម ដល់ចំនួនការងារ និងការប្រកួតប្រជែងខាងឧស្សាហកម្មរបស់អាមេរិក។ ហើយលទ្ធផលចុងក្រោយនោះគឺការបង្វែទិសឆ្ពោះទៅរកការគាំពារសេដ្ឋកិច្ចដោយរួមទាំងការដែលអាមេរិកដកខ្លួនចេញពី TPP ទៅវិញ។ ថ្វីបើសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump មាននិន្នាការ មិនយល់ស្របទៅនឹងរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីក៏ពិតមែន ប៉ុន្តែ  TPP-11 នៅតែបន្តមានការវិវត្តនៅឡើយ។ នៅខាងក្រៅ កិច្ចប្រជុំ APEC នៅទីក្រុងដាណាំង (វៀតណាម) នៅក្នុងខែវិច្ឆិកាឆ្នាំ២០១៧ នោះ សមាជិកនៅសល់ទាំង១១ បានឯកភាពលើ កត្តាស្នូលនៃ CPTPP ពោលគឺ TPP ត្រូវបានប្តូរឈ្មោះទៅជា CPTPP ទៅវិញ។

leftcenterrightdel
ទិដ្ឋភាពក្នុងកិច្ចប្រជុំមិនផ្លូវការនៃរដ្ឋមន្រ្តីរាល់ប្រទេសជាសមាជិក TPP នៅក្រៅកិច្ចប្រជុំកំពូល APEC 2017  (រូបថត៖ Reuters)

តាមរយៈដំណើរការនៃការឈានដល់ការសម្រេចកិច្ចព្រមព្រៀង TPP-11 នោះ ប្រទេសជប៉ុន បានផ្លាស់ប្តូរនូវវិធីសាស្រ្តក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងតាមផ្លូវការទូតដល់កម្រិតខ្ពស់បំផុតដើម្បី TPP-11 ត្រូវបានអនុវត្តនាពេលឆាប់ៗ។ អតីតមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wendy Cutler បានសរសើរតួនាទីរបស់ជប៉ុន ក្នុងការបំពេញចន្លោះខ្វះខាតនៅក្នុងទ្វីបអាស៊ីដោយការដកខ្លួនចេញពី TPP របស់អាមេរិក ។

សម្ពាធដ៏ធ្ងន់ធ្ងរ និងការសម្រេចចិត្តជាប្រវត្តិសាស្ត្រ

ប្រទេសជប៉ុនចង់ផ្លាស់ពី TPP-12 ទៅ TPP-11 វិញស្របគ្រាពេលដែលរដ្ឋាភិបាលនៃប្រធានាធិបតីអាមេរិក Donald Trump ដកខ្លួនចេញពី TPP ជាផ្លូវការនៅថ្ងៃទី ២៣ ខែមករាឆ្នាំ ២០១៧ ភ្លាមៗបន្ទាប់ពីរយៈពេល ៣  ថ្ងៃដែលប្រទេសនេះបានផ្តល់សច្ចាប័នលើ TPP (នាថ្ងៃទី ២០ មករា ឆ្នាំ២០១៧)។ ការដែលអាមេរិកដកខ្លួនចេញពី TPP គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ចំពោះគោលនយោបាយពាណិជ្ជកម្មរបស់ លោកនាយករដ្ឋមន្ត្រីជប៉ុន S.Abe ។

លោក S.Abe បានសម្រេចចិត្តធ្វើដំណើរ ទស្សនកិច្ចជាវិសាមញ្ញទៅទីក្រុងញូវយ៉ក ដើម្បីមានជំនួបជាក្រៅផ្លូវការជាមួយលោកប្រធានាធិបតី Donald Trump នៅឯ Trump Tower នាខែវិច្ឆិកាឆ្នាំ ២០១៦ ហើយលោកបានក្លាយជា ថ្នាក់ដឹកនាំបរទេសដំបូងបង្អស់ដែលបានជួបប្រជុំលោកប្រធានាធិបតី Donald Trump បន្ទាប់ពីលោក Donald Trump ឈ្នះក្នុងការបោះឆ្នោត។ លោក S.Abe បានព្យាយាម បញ្ចុះបញ្ចូលលោក Donald Trump ដើម្បីឲ្យ អាមេរិកមិនដកខ្លួនចេញពី TPP។ រាល់ការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី S.Abe ដើម្បីរក្សាឲ្យមាន TPP នោះនៅតែត្រូវ បានធ្វើជាបន្តបន្ទាប់ក្រោយពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតី Donald Trump ផងដែរ។ លោក S.Abe បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការចាប់ផ្តើមដំណើរការ TPP នាពេលឆាប់ៗ ក្នុងគ្រប់កិច្ចប្រជុំទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃ រាល់ប្រទេសជាសមាជិក។

ដោយមានការប្តេជ្ញាចិត្តនេះ លោកនាយករដ្ឋមន្រ្តី S.Abe បានទៅបំពេញ ទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីចូលរួមកិច្ចប្រជុំជាន់ខ្ពស់ជាផ្លូវការលើកដំបូងរបស់ លោកជាមួយលោកប្រធានាធិបតី Donald Trump នាខែកុម្ភៈឆ្នាំ ២០១៧។ ថ្នាក់ដឹកនាំ ទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយដាក់បញ្ចូលទាំងចំណុចសំខាន់ៗគឺ ប្រទេសជប៉ុន នឹងនាំធ្វើឲ្យ TPP ចូលជាធរមាន ទោះបីជាគ្មានសហរដ្ឋអាមេរិកក្តី ហើយសហរដ្ឋ អាមេរិកនឹងមិនជំទាស់នឹងការផ្លាស់ប្តូរនោះទេ។ កិច្ចប្រជុំនេះបានជួយឲ្យលោកនាយករដ្ឋមន្ត្រី S.Abe សម្រេចចិត្តបន្តចូលរួមក្នុងក្របខ័ណ្ឌ TPP ដោយគ្មានសហរដ្ឋអាមេរិកឡើយ។

ក្រោយរយៈពេល១ខែបន្ទាប់ពីកិច្ចប្រជុំនោះ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសជាសមាជិក TPP ទាំង១១ បានជួបជុំគ្នានៅថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៧ នៅប្រទេសឈីលី ហើយបាន ព្រមព្រៀងគ្នាពិភាក្សាអំពីរបៀបដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងនេះដោយគ្មាន សហរដ្ឋអាមេរិកឡើយ។ រដ្ឋមន្រ្តីពាណិជ្ជកម្មទាំង១១នេះបានជួបប្រជុំគ្នានៅវៀតណាមក្នុងខែឧសភាឆ្នាំ២០១៧ ដោយបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការឯកភាពគ្នារបស់ខ្លួន ដើម្បីធ្វើឲ្យTPP-11ចូលជាធរមានបន្ទាប់ពីជួប ការលំបាកជាច្រើន។ យោងតាមសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្រ្តីពាណិជ្ជកម្មនៃប្រទេសជាសមាជិកទាំង១១បានឯកភាពថា៖ នឹងរកវិធីដើម្បី សម្រេចឲ្យបានTPP នាពេលឆាប់ៗខាងមុខ, អនុវត្តនូវដំណើរការនៃការវាយតម្លៃលើរាល់ជម្រើសដោយរួមទាំងវិធីដើម្បីសម្រួលដល់ សមាជិកភាពសម្រាប់សហរដ្ឋអាមេរិក,  បញ្ចប់ឲ្យបានបេសកកម្មវាយតម្លៃនេះនៅឯកិច្ចប្រជុំនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចរបស់ APEC នៅ ខែវិច្ឆិកាឆ្នាំ ២០១៧ នៅទីក្រុងដាណាំង វៀតណាម។

ដើម្បីឈានដល់ការសម្រេចកិច្ចព្រមព្រៀងនេះនៅឯកិច្ចប្រជុំកំពូល APEC 2017 ប្រមុខនៃរាល់គណៈប្រតិភូបានផ្តោតសំខាន់លើរាល់លក្ខខណ្ឌបានបង្កកពីកិច្ចព្រមព្រៀងដំបូងដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈឆ្នាំ២០១៦ ដោយសន្យាថានឹងកាត់បន្ថយចំនួនប្រការទៅជាអប្បបរមា។ ប្រទេសជាសមាជិកទាំង ១១ មានក្តីសង្ឃឹមថា ការបង្កកជាបណ្តោះអាសន្ន ចំពោះប្រការមួយចំនួននឹងមិនត្រឹមតែបង្កើនល្បឿននៃការចរចាប៉ុណ្ណោះទេ ថែមទាំងនឹងលើកទឹកចិត្តឲ្យអាមេរិកវិលត្រឡប់កិច្ចព្រមព្រៀងនេះផងដែរ។

ជាចុងបញ្ចប់ រាល់តម្រូវការរបស់ប្រទេស កាណាដា និងប្រទេសនានាត្រូវបាន ដោះស្រាយតាមរយៈបណ្តាវិធីសាមញ្ញជាងការចុះហត្ថលេខាលើឧបសម្ព័ន្ធទ្វេភាគីបន្ថែមមួយចំនួនរវាងរាល់ប្រទេសជាសមាជិកកិច្ចព្រមព្រៀង។ ពោលគឺរដ្ឋមន្រ្តីពាណិជ្ជកម្មទាំង១១ អាចប្រជុំ នៅខែមិនា ឆ្នាំ២០១៨ ក្នុងពិធីចុះហត្ថលេខា ជាផ្លូវការនៅ Santiago ប្រទេសឈីលី៕

បកប្រែដោយ Minh Trung