ជំនួបប្រចាំឆ្នាំនេះបានរៀបចំឡើងដោយខេត្ត Nghe An តាំងពីឆ្នាំ២០០៩ មកម៉្លេះ និងទាក់ទាញការចូលរួមរបស់សហគ្រាសក្នុងប្រទេស វិនិយោគិនបរេទេសជាច្រើន និងក្លាយទៅជាថ្ងៃបុណ្យវិនិយោគជាប្រពៃណីរបស់ខេត្ត។ អញ្ជើញចូលរួមជំនួបនៅមានវត្តមានរបស់អតីតប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងថ្នាក់ដឹកនាំស្ថាប័នមជ្ឈិម និងក្រសួងនានាទៀតផង ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជាមួួយដំណាងទាំងឡាយ (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងជំនួប លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្ដែងនូវក្ដីសប្បាយរីករាយដោយឃើញថា វិនិយោគិន សហគ្រាសក្នុង និងក្រៅប្រទេសប្ដេជ្ញាចិត្តបណ្តាក់ទុនលើវិស័យផលិតកម្ម និងអាជីវកម្មនៅខេត្ត Nghe An។

លោកនាយករដ្ឋមន្រ្តីលើកច្បាស់ថា នៅពេលកន្លងមក បក្ខភាគ អាជ្ញាធរ ប្រជាជនខេត្ត Nghe An បានមានសកម្មភាព នាំមកនូវលទ្ធផលយ៉ាងសកម្មលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច។ ប៉ុន្តែវិស័យមួយចំនួននៅតែមានកម្រិតទាប ហេតុនេះ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា នៅពេលខាងមុខ ខេត្តគប្បីបន្តកំណែទម្រង់នូវបរិស្ថានវិនិយោគឲ្យល្អថែមទៀត ដើម្បីទាក់ទាញសហគ្រាស និងវិនិយោគិន។

លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍខេត្ត Nghe An។ អាស្រ័យហេតុនោះ មកដល់ឆ្នាំ២០២៥ ខេត្ត Nghe An នឹងក្លាយទៅជាខេត្តមានចំណូលខ្ពស់ជាបង្គួរ។ លោកនាយករដ្ឋមន្រ្តីបានស្នើថា ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវផ្សាភ្ជាប់នឹងការការពារបរិស្ថាន ការទទួលខុសត្រូវចំពោះសង្គម មិនឲ្យការអភិវឌ្ឍសេដ្ឋកិច្ចជៈឥទ្ធិពលអាក្រក់ទៅលើបរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាជន។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc សរសេរក្នុងសៀវភៅនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An ​(រូបថត៖​ vnanet.vn)

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជាមួយគណៈប្រតិភូបានមកអុជធូបគោរពវិញ្ញាណក្ខន្ធនៅមណ្ឌលកេរ្តិ៍ដំណែលផ្លូវចែកជាបី Dong Loc (ខេត្ត Ha Tinh)។ បន្ទាប់មក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជាមួយគណៈប្រតិភូបានមកអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An៕

បកប្រែដោយ Thanh Cong