វិធានការជួយឲ្យទំនិញវៀតណាមចូលទីផ្សារអន្តរជាតិ
កប.អនឡាញ - ទោះបីទំនិញនាំចេញរបស់វៀតណាមជួបប្រទះឧបសគ្គក៏ដោយ ប៉ុន្តែការនាំចេញរបស់វៀតណាមកាន់តែរីកចំរើនដោយមកពីទំនិញនាំចេញបើកទូលាយជាច្រើនមុខ និងតំលៃនាំចេញក៏កើនឡើងដែរ។
|
|
សិរមាន់របស់វៀតណាមត្រូវបានពិនិត្យមុនពេលនាំចេញ |
វៀតណាមបានចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នៅថ្ងៃខាងមុខ កិច្ចព្រមព្រៀង CPTPP នឹងជម្រុញទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយប្រទេសជាច្រើនថែមទៀត។
ឆ្នាំ២០១៧ ទំហំទឹកប្រាក់នាំចេញសម្រេចបានជា ង២០០ ពាន់លានដុល្លារអាមេរិក កើនឡើង ២១,១% បើប្រៀបនឹងឆ្នាំ២០១៦។ប៉ុន្តែបម្រែបម្រួលនយោបាយ និងសេដ្ឋកិច្ចនៅប្រទេសជាច្រើននឹងជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សារនាំចេញទំនិញរបស់វៀតណាម។ ហេតុនេះហើយរដ្ឋាភិបាល និងស្ថាប័នពាណិជ្ជកម្មរបស់វៀតណាមគប្បីមានវិធានការសមស្រប។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមផ្តោតទៅលើការផ្លាស់ថ្មី បង្កើនប្រសិទ្ធិភាពនៃយន្តការសហការជាមួយបណ្ដាស្ថាប័ន ក្រសួង និងសហគ្រាស សហការជាមួយគ្នាក្នុងការដោះស្រាយនូវរាល់បញ្ហាដែលកើតឡើងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ។
នាបច្ចុប្បន្ននេះ វៀតណាមមានការិយាល័យទាក់ទងពាណិជ្ជកម្មចំនួន ៥៧ និងសាខានៃការិយាល័យទាក់ទងពាណិជ្ជកម្មចំនួន៧ ប្រចាំនៅបរទេស។ ឆ្នាំ២០១៦ - ២០១៧ ការិយាល័យទាក់ទងពាណិជ្ជកម្មទាំងនេះ បានស្វែងយល់ទីផ្សារនៅប្រទេសម្ចាស់ផ្ទះ ផ្ដល់ព័ត៌មានទាន់ពេលវេលាជួយដល់បណ្ដាសហគ្រាស ដើម្បីវៀតណាមមានវិធានការឲ្យសមស្រប និងជួយរៀបចំសកម្មភាពពាណិជ្ជកម្មជាង ៥០០ លើក។ ជាពិសេសទំនិញជាច្រើនរបស់វៀតណាម បាននាំចេញទៅទីផ្សារដែលមានតម្រូវការខ្ពស់។
|
|
សកម្មភាពពាណិជ្ជកម្មរបស់វៀតណាមនៅប្រទេសកូរ៉េខាងត្បូង |
ប៉ុន្តែការពិតក៏បង្ហាញឲ្យឃើញថា សព្វថ្ងៃនេះ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមមិនទាន់ក្តាប់បានតម្រូវការនៃទីផ្សារ និងការនិយមចូលចិត្តរបស់ប្រជាជននៃប្រទេសម្ចាស់ផ្ទះ នាំឲ្យកិច្ចសហការរវាងសហគ្រាសវៀតណាមជាមួយសហគ្រាសបរទេសនៅជួបការលំបាក។លោកស្រី Nguyen Hoang Thuy ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅប្រទេសអូស្ត្រាលីចាត់ទុកថា គប្បីកែទម្រង់រចនាសម្ព័ន្ធនៃការិយាល័យទាក់ទងពាណិជ្ជកម្មវៀតណាម។
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មលោក Tran Quoc Khanh បានថ្លែងថា ភារកិច្ចសម្រាប់ការិយាល័យទាក់ទងពាណិជ្ជកម្មវៀតណាមនៅពេលខាងមុខ គឺផោ្តតជាសំខាន់ទៅលើការជំរុញការនាំចេញ ផ្តល់អាទិភាពដល់ផលិតផលកសិកម្ម ជលផល និងបណ្ដាមុខទំនិញដែលមានដើមទុន ១០០% របស់វៀតណាម៕
បកប្រែដោយ Thuy Anh