leftcenterrightdel
លោក Pham Binh Minh ទទួលជួបលោកស្រី Arancha González (រូបថត៖ baoquocte.vn)

នៅជំនួបលោក Pham Binh Minh បានបញ្ជាក់ថា វៀតណាមផ្តោតជាសំខាន់ទៅលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងមានបំណងបន្តទទួលការគាំទ្រពី ITC។ នៅបច្ចុប្បន្ននេះ សហគ្រាសវៀតណាមជាច្រើននៅមានកំរិតក្នុងការទទួលព័ត៌មានអំពីទីផ្សារអន្តរជាតិ។ ហេតុនេះ វៀតណាមមានបំណងថា ITC នឹងជួយវៀតណាមក្នុងវិស័យនេះ។ ទន្ទឹមនិងនោះ លោក Pham Binh Minh បានបញ្ជាក់ទៅលើបំណង ITC ជួយរដ្ឋាភិបាលវៀតណាមកសាងយុទ្ធសាស្រ្ត ដើម្បីជួយឧប្ថម្ភសហគ្រសវៀតណាមចូលរួមសង្វាក់តម្លៃអន្តរជាតិឲ្យស៊ីជម្រៅថែមទៀត។

លោក Pham Binh Minh ក៏ស្នើឲ្យលោកស្រី Arancha González និង ITC គាំទ្រ និងរួមចំណែកជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសហភាពអឺរ៉ុប (EVFTA) យ៉ាងឆាប់រហ័ស ព្រមទាំងជួយវៀតណាមអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាព។

រីឯខ្លួន លោកស្រី Arancha González បានឲ្យដឹងថា ដោយមានបទពិសោធន៍ និងតួនាទីរបស់ខ្លួន លោកស្រី និងបណ្តាសហការីនឹងជួយសហគ្រាសនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះមានវៀតណាមផង ក្នុងការទទួលព័ត៌មាន បើកទូលាយទីផ្សារ និងចូលរួមខ្សែសង្វាក់តម្លៃអន្តរជាតិឲ្យស៊ីជម្រៅថែមទៀត៕

បកប្រែដោយ Thuy Anh