leftcenterrightdel
ធនាគារវិនិយោគអឺរ៉ុប (EIB)​ (​រូបថត៖ Independent)

ខ្សែរថភ្លើងនេះមានបណ្តោយ ១២.៥ គីឡូម៉ែត្រ ដោយមានស្ថានីយ៍រថភ្លើងចំនួន១២។ ខ្សែរថភ្លើងនេះនឹងកាត់បន្ថយវេលា និងចំណាយនានានៃការធ្វើដំណើរ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។

អនុប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ លោក Nguyen The Hung  មានបំណងថា វៀតណាមនឹងបន្តរួមដំណើរជាមួយ EIB ក្នុងគម្រោងផ្សេងៗ ជាពិសេសគឺជាគម្រោងទាក់ទងនឹងបរិស្ថាន។

លោកអនុប្រធាន EIB បញ្ជាក់ថា វៀតណាមគឺជាប្រទេសមានល្បឿនកំណើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការដោះស្រាយបញ្ហាចរាចរណ៍ និង ដឹកជញ្ជូនគឺជាបញ្ហាប្រឈមរបស់វៀតណាម និង រដ្ឋធានីហាណូយ។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងគឺជាវិធានការមួយដ៏ត្រឹមត្រូវនិងប្រសិទ្ធិភាព៕

បកប្រែដោយ Thuy Anh