leftcenterrightdel
វេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះការផ្ដើមគំនិតរួមអំពីកិច្ចសហការរៀបចំវេទិកាសេដ្ឋកិច្ចវៀតណាម - កូរ៉េខាងត្បូង។ លោកបានថ្លែងយ៉ាងដូច្នេះថា៖ “ដោយផ្អែកលើគ្រឹះស្ថានដ៏រឹងមាំនៃសមិទ្ធផលដែលទទួលបានក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេល ២៥ ឆ្នាំ កន្លងទៅ ដោយមានការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាម ក្នុងការកែលម្អថែមទៀតនូវបរិយាកាស ធ្វើអាជីវកម្ម ការបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិន និងសក្ដានុភាព ដើម្បីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងសហគ្រាសនៃប្រទេសទាំងពីរនោះ យើងអាចជឿជាក់ លើការវិនិយោគថ្មីដ៏ខ្លាំងក្លារបស់កូរ៉េខាងត្បូងនៅវៀតណាម។ រួមជាមួយបច្ចេកវិទ្យាទំនើបនៃយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ នោះ នឹងធ្វើឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ថែមទៀត ដើម្បីផលប្រយោជន៍ និងភាពសំប្បូររុងរឿងរួមរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ”៕ 

តាម៖ vovworld.vn