leftcenterrightdel
 លោក Andrzej Duda ថ្លែងនៅវេទិកា 

នៅវេទិកានេះ តំណាងស្ថាប័ន និងសហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរអំពីវិស័យដែលភាគីទាំងពីរយកចិត្តទុកដាក់។ តំណាងនៃសហគ្រាសប៉ូឡូញវាយតំលៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍របស់សេដ្ឋកិច្ចវៀតណាម និងចង់ឲ្យសហគ្រាសនៃប្រទេសទាំងពីរនឹងមានកម្មវិធីសហប្រតិបត្តិការជាក់ស្ដែងនៅពេលខាងមុខ។

នៅថ្ងៃនេះ លោកប្រធានាធិបតីប៉ូឡូញ និងលោកជំទាវបានអញ្ជើញទៅទស្សនាសារមន្ទីរសាក្សីនៃការប្រយុទ្ធនៅខ័ណ្ឌលេខ ៣ និងចូលរួមពិធីបើកសម្ពោធការិយាល័យតំណាងអគ្គនាយកដ្ឋានវិនិយោគ និងពាណិជ្ជកម្មប៉ូឡូញនៅទីក្រុងហូជីមិញ។

leftcenterrightdel
 លោកប្រធានាធិបតី និងគណៈប្រតិភូជាន់ខ្ពស់ប៉ូឡូញចូលរួមពិធីបើកសម្ពោធការិយាល័យតំណាងអគ្គនាយកដ្ឋានវិនិយោគ និងពាណិជ្ជកម្មប៉ូឡូញនៅទីក្រុងហូជីមិញ

នាយប់ ថ្ងៃដដែលនៅសាលប្រជុំ Thong Nhat លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបលោក Andrzej Duda ប្រធានាធិបតី និងគណៈប្រតិភូជាន់ខ្ពស់ប៉ូឡូញ៕

បកប្រែដោយ Thuy Anh