លោកក៏បញ្ជាក់ដែរថា ក្នុងរយៈពេលកន្លងមកទីក្រុងហូជីមិញបានចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តិការជាច្រើនជាមួយមូលដ្ឋាននានានៅកូរ៉េខាងត្បូង និងនាំមកនូវលទ្ធផលដ៏ល្អប្រសើរផងដែរ។ បច្ចុប្បន្ននេះ ទីក្រុងហូជិមីញ និងខេត្ត Gyeongsangbuk-do កំពុងប្រារព្ធមហោស្រព«វប្បធម៌ពិភពលោកទីក្រុងហូជីមិញ- Gyeongju ២០១៧» ដោយមានសកម្មភាពសំខាន់ៗ ដែលទាក់ទាញភ្ញៀវទេសចរ ប្រជាជន និងសហគ្រាសមកទស្សនាយ៉ាងច្រើនកុះករ។

leftcenterrightdel
ទីក្រុងហូជីមិញ និងតំបន់មូលដ្ឋាននានានៅកូរ៉េខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការ

នៅក្នុងជំនួបនេះ លោក Lee Hyuk អះអាងថា ទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងកាន់តែរីកចំរើនដ៏ល្អប្រសើរ ហើយនិងលោកក៏វាយតំលៃចំពោះការខិតខំប្រឹងប្រែងខ្ពស់របស់ទីក្រុងហូជីមិញក្នុងការរៀបចំមហោស្រព «វប្បធម៌ពិភពលោកទីក្រុងហូជីមិញ- Gyeongju ២០១៧»។ ក្នុងពេលខាងមុខនេះ លោក Lee Hyuk សង្ឃឹមថា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទីក្រុង ហូជីមិញនឹងជំរុញការជួបប្រាស្រ័យទាក់ទងលើវិស័យវប្បធម៌ និងជួបសំណេះសំណាលប្រជាជនទៅវិញទៅមកនៃប្រទេសទាំងពីរ ថែមទៀត។

បកប្រែដោយ Thanh Cong