leftcenterrightdel
លោក Vuong Dinh Hue បានជួបសន្ទនាជាមួយលោក Johan Vande Lanotte

នៅទីនេះ លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀតណាមបន្តកសាងបរិយាកាសវិនិយោគ អាជីវកម្មប្រកបដោយតម្លាភាពស្និទ្ធិស្នាល បើកចំហបង្កលក្ខណៈងាយស្រួលបំផុតសំរាប់សហគ្រាសនានា។ វៀតណាមគាំទ្របណ្ដាសហគ្រាសបែលហ្ស៊ិកបង្កើនវិនិយោគនៅវៀតណាម លើកទឹកចិត្តសហគ្រាសអឺរ៉ុបនិងបែលហ្ស៊ិកជំរុញដំណើរចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិង EU ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

 រីឯ លោក Johan Vande Lanotte អភិបាលទីក្រុង Ostend បានអោយដឹងថា សហគ្រាសបែលហ្ស៊ិកមានគោលបំណងជំរុញសកម្មភាពវិនិយោគ កិច្ចសហប្រតិបត្តិការនៅតំបន់ផ្សេងៗនៅវៀតណាម ក្នុងវិស័យជាច្រើន។ លោកក៏បានសម្ដែងនូវការគាំទ្រការអនុម័ត និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុបនិងវៀតណាម៕

តាម vovworld.vn