នៅក្នុងឆ្នាំ ២០១៦ កន្លងមកតំបន់វាលសណ្ដទន្លេ Cuu Long ទាំងមូលបានទទួលភ្ញៀវទេសចរ ២៨ លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ២.៥ លាននាក់ ដោយមានប្រាក់ចំណូលអាជីវកម្ម ១៥ ពាន់ពាន់លានដុង។ ប៉ុន្តែចំនួនភ្ញៀវទេសចរស្នាក់នៅ និងប្រាក់ចំណូលអាជីវកម្មទទួលពីទេសចរណ៍ ស្រូវយកប្រហែល ៤% បើប្រៀបធៀបនឹងប្រទេសទាំងមូល។ មូលហេតុមួយក្នុងចំណោមមូលហេតុគឺ ហេដ្ឋារចនាសម្ព័ន្ធ មិនឆ្លើយតបបានតម្រូវការរបស់ភ្ញៀវទេសចរ។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិទស្សនាព្រៃស្មាច់ Tra Su (ស្រុក Tinh Bien ខេត្ត An Giang)

យោងតាមសមាគមទេសចរណ៍តំបន់វាលសណ្ដទន្លេ Cuu Long ឲ្យដឹងថា បើធៀបនឹងផែនការអភិវឌ្ឍទេសចរណ៍ នៅតំបន់វាលសណ្ដទន្លេ Cuu Long ដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ របស់រដ្ឋាភិបាលគឺ នៅបច្ចុប្បន្ននេះ តំបន់វាលសណ្ដទន្លេ Cuu Long នៅខ្វះកន្លែងស្នាក់នៅជាច្រើន។ ក្នុងសន្និសីទនេះដែរ បណ្ដាខេត្ត ទីក្រុងក្នុងតំបន់បានអំពាវនាវទុនវិនិយោគ ចូលក្នុងគម្រោងលើវិស័យអចលនទ្រព្យ និងទេសចរណ៍ចំនួន ៣៣ ដោយមានទុនវិនិយោគជិត ៧,៨០០ ពាន់លានដុង និងគម្រោងលើវិស័យកសិកម្ម ឧស្សាហកម្ម ជាដើម ដោយមានទុនសរុប ១៥០ ពាន់ពាន់លានដុង៕

បកប្រែដោយ Thanh Cong