ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ដ្រី Vuong Dinh Hue អះអាងថា WTO ដើរតួនាទីដ៏សែនសំខាន់ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្ដរជាតិរបស់វៀតណាម ព្រមទាំងគាំទ្រតួនាទីរបស់ WTO និងការផ្ដួចផ្ដើមគំនិតទាំងឡាយ និងសកម្មភាពរបស់ WTO ដោយយោងតាមលទ្ធភាពអភិវឌ្ឍន៍របស់ វៀតណាម។ លោកឧបនាយករដ្ឋមន្ដ្រីបានស្នើ WTO ជួយឧបត្ថម្ភវៀតណាមខាងបច្ចេកទេសជាចាំបាច់ ដើម្បីអាចអនុវត្ដពេញលេញតាមកិច្ចព្រមព្រៀងទាំង ឡាយរបស់ WTO ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ដ្រី Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយលោក Roberto Azevedo អគ្គនាយក WTO

លោកឧបនាយករដ្ឋមន្ដ្រីអះអាងថា វៀតណាម នឹងបន្ដជំរុញការអនុវត្តរាល់វិធានការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយាយរួម និងខិតខំជំរុញការចរចារ ដើម្បីសម្រេចបានលទ្ធផលជាក់ស្ដែង សំដៅត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីលើកទី ១១ (MC11) ដែលនឹងប្រព្រឹត្ដទៅនាខែធ្នូ ឆ្នាំ២០១៧ នៅប្រទេសអាហ្សង់ទីន។

គួររំលឹកថា លោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខគណៈ ប្រតិភូតំណាងវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។ លោក ឧបនាយករដ្ឋមន្ដ្រីស្នើឲ្យគណៈប្រតិភូតំណាងវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិត្រូវតែខិតខំប្រឹងប្រែងជាច្រើនថែមទៀត ដើម្បីធានានូវផលប្រយោជន៍របស់វៀតណាមនៅលើវេទិកាពហុភាគី ជាពិសេស គឺការបង្កើនកិច្ចសហប្រតិបត្ដិការជាមួយបណ្ដាប្រទេស និងអង្គការអន្ដរជាតិក្នុងបំណងបំរើបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ៕

បកប្រែដោយ Pham Diep