leftcenterrightdel
រោងចក្រដំឡើងរថយន្តនៅវៀតណាម

បន្ទាប់ពីបានស្តាប់យោបល់និងសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តរបស់វៀតណាម។ មានទស្សនៈដែលថានៅក្នុងបរិបទនៃសេរីភាវូបនីយកម្មពាណិជ្ជកម្មមិនចាំបាច់ផលិតរថយន្តក្នុងស្រុកទេ ប៉ុន្តែការនាំចូលរថយន្តទាំងអស់នោះគឺជាទស្សនៈភ័ន្តច្រឡំមួយ ជាពិសេសនៅពេលដែលវៀតណាម បង្កើនសមត្ថភាពស្វ័យភាពសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ស្មារតីនៃការបន្តពង្រឹងស្ថាប័ន និងគោលនយោបាយឱ្យកាន់តែប្រសើរឡើងនឹងផ្តល់អត្ថប្រយោជន៍ដល់វិស័យផលិតកម្មដល់ប្រជាជន និងមិនដើរផ្ទុយពីទំលាប់ និងការប្តេជ្ញាចិត្តធ្វើសមាហរណកម្មអន្តរជាតិឡើយ។ នេះគឺជាតម្រូវការនៃ "៣ ក្នុង ១" ដែលជាទិសដៅ ដើម្បីកែលម្អបំពេញនូវរាល់គោលនយោបាយក្នុងការអភិវឌ្ឍឧស្សាហកម្មបន្ទាប់បន្សំ ហេតុដូច្នោះយើងត្រូវតែគិតឡើងវិញអំពីបញ្ហានេះ។

ដោយមានការកោតសរសើរចំពោះសហគ្រាសផលិតរថយន្តធំៗរបស់វៀតណាម លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អង្គភាពអាជីវកម្មបានរួមចំណែកយ៉ាងធំធេងចំពោះថវិកាជាតិ ជួយបង្កើតការងារ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្រ្តី បាននិយាយថា វាចាំបាច់ដើម្បីបង្កើនឧស្សាហកម្មផ្គត់ផ្គង់គ្រឿងបន្លាស់ បរិក្ខារ គ្រឿងម៉ាស៊ីន រួមទាំងនិងគ្រឿងបន្លាស់សំខាន់បំផុតនៃរថយន្ត។ នៅក្នុងបរិបទបច្ចុប្បន្នការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រមូលផ្តុំធនធាន និងការអនុវត្តបច្ចេកវិទ្យាទំនើបចំពោះផលិតកម្មគឺពិតជាមានសារៈសំខាន់ណាស់។ រដ្ឋាភិបាលគាំទ្ររាល់ស្មារតីខ្លួនជាទីពឹងខ្លួនរបស់រាល់អង្គភាពអាជីវកម្មទាំងអស់។

ការសហការនិងការចាត់តាំងផលិតកម្មមានសារៈសំខាន់ណាស់ដោយមានស្មារតីឈ្នះឈ្នះ។ ត្រូវផ្តោតលើការបណ្តុះបណ្តាលដើម្បីមានក្រុមវិស្វករជំនាញរថយន្តយ៉ាងចំណាន មានបទពិសោធន៍ ជាច្រើន។ នេះគឺជាកត្តាដ៏សំខាន់ដើម្បីអភិវឌ្ឍឧស្សាហកម្មរថយន្តប្រកបដោយរឹងមាំ។ ទន្ទឹមនឹងនោះត្រូវតែការយកចិត្តទុកដាក់ដល់ការពង្រីកទីផ្សារ ហើយជាពិសេសគឺឆ្ពោះទៅការនាំចេញទៀតផង។

ដោយផ្អែកទៅលើតួនាទីរបស់ឧស្សាហកម្មរថយន្តរបស់វៀតណាម លោកនាយករដ្ឋមន្ត្រីបានអះអាងថា៖ គ្រប់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រូវតែមានគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោះស្រាយរាល់បញ្ហាប្រឈម និងឧបសគ្គ ដែលសហគ្រាសជួបប្រទះ។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា លោកនឹងទទួលមតិយោបល់ទាំងអស់ដើម្បីកែលម្អ ធ្វើឲ្យសុក្រិត្យនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មបន្ទាប់បន្សំដែលពាក់ព័ន្ធទៅនឹងគ្រឿងបន្លាស់រថយន្ត គោលនយោបាយវិនិយោគ ជាពិសេសគឺការវិនិយោគលើផលិតផលបច្ចេកវិទ្យាខ្ពស់...៕

បកប្រែដោយ Minh Trung