leftcenterrightdel
កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍពាណិជ្ជកម្មនៅតំបន់ព្រំដែនវៀតណាម - ឡាវ (រូប​ថត៖ baodansinh.vn)

នៅកិច្ច​ប្រ​ជុំ​នេះ​ តំណាងនៃក្រសួង ស្ថាប័ននានា និងសហគ្រាស នៃប្រទេសទាំងពីរបានថ្លែងបទអន្តរគមន៍ ដោយបានដាក់ចេញនូវសំណើជាច្រើន ដើម្បីភាគីទាំងពីរពិនិត្យពិចារណាលើវិធានការនានា ហើយ​បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ ឲ្យ​បន្ត​មាន​ភាព​រីក​ចម្រើន​កាន់តែខ្លាំងក្លា នៅពេលខាងមុខ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃ​ប្រ​ទេស​ទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍពាណិជ្ជកម្មនៅតំបន់ព្រំដែន។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃប្រទេសទាំងពីរបានរៀបចំស្តង់តាំងបង្ហាញផលិតផលរបស់ប្រទេសទាំងពីរ ដើម្បីបង្ហាញណែនាំផលិតផលកសិកម្ម ផលិតផលសិប្បកម្ម ទំនិញប្រើប្រាស់ ដែលត្រូវបានផលិត និងបានដាំដុះដោយអ្នកវិនិយោគទុននៅតាមបណ្តាខេត្តដែលជាប់ព្រំដែន នៃប្រទេសទាំងពីរវៀតណាម និងឡាវ៕

បកប្រែដោយ Duy Hoan