leftcenterrightdel
រូប​ថត​ឧទា​ហរណ៍​ (baomoi.com)

តាមគម្រោងនេះ មកដល់ឆ្នាំ២០២០ នឹងកសាងមូលដ្ឋានផ្លូវច្បាប់ស្តីពីអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ និងអនុវត្តការវិនិយោគជាការពិសោធន៍នៅតំបន់មួយចំនួន។ ហើយមកដល់ឆ្នាំ២០២៥ នឹងអនុវត្តដំណាក់កាលទី១ ជាការពិសោធន៍លើការអភិវឌ្ឍទីក្រុងឆ្លាតវៃ។ ដល់ឆ្នាំ២០៣០ សម្រេចបានដំណាក់កាលទី១ និងបង្តើតបណ្តាញទីក្រុងឆ្លាតវៃនៅតំបន់ភូមិភាគខាងជើង ភូមិភាគកណ្តាល ភូមិភាគខាងត្បូង និងនៅតំបន់ដីសណ្ដមេគង្គ ដែល​ក្នុង​នោះ ទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Da Nang និងទីក្រុង Can Tho នឹងដើរតួនាទីជាស្នូលក្នុងបណ្តាញទីក្រុងឆ្លាតវៃនៅវៀតណាម៕

បកប្រែដោយ Duy Hoan